ឯកឧត្ដម ឈុំ ឆុងលី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យការដាំដំណាំបន្លែរបស់សហគមន៍កសិកម្មអូរឫស្សី វឌ្ឍនភាពស្ថានីយកសិកម្មកូនក្រៀល និងចម្ការស្វាយកែវមៀតរបស់កសិករនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ចេញ​ផ្សាយ ២០ មករា ២០២០
232

នៅថ្ងៃព្រហស្បតិ៍ ៧រោចខែបុស្ស ឆ្នាំកុរ ឯកស័កពស២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម ឈុំ ឆុងលី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោក លឹម គឹមលី មន្ត្រីការិយាល័យដំណាំបន្លែ នៅអគ្គនាយកដ្ឋានកសិកម្ម បានចុះពិនិត្យការដាំដំណាំបន្លៃរបស់សហកមន៍កសិកម្មអូរឬស្សី ព្រមទាំងមើលពីវឌ្ឍនភាពស្ថានីយ៍កសិកម្មកូនក្រៀល និងចំការស្វាយកែវមៀតរបស់កសិករនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ អមដំណើរដោយ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter