ថ្ងៃពុធ ០៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សែន សុខា មន្ត្រីការិយាល័យផែនការ-គណនេយ្យ បានសហកាជាមួយលោក សេ សុខហេង មន្ត្រីការិយាល័យកសិកម្មស្រុកបន្ទាយអំពិល បានចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកបន្ទាយអំពិល ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សកម្មភាព
- ចុះកំណត់ទីតាំងសំណាក
- កំណត់យក៣សំណាកក្នុង១ចម្កា
- ទំហំសំណាកគឺ៥គុម្ព ក្នុង១ជួរ យកចំនួន២ជួរ
- កាត់ដើមដំឡូងមី
- វាស់ទំហំក្រឡាផ្ទៃសំណាកនីមួយៗ (ម២)
- ដកមើមដំឡូងដោយដៃ ឬប្រើឧបករណ៍ជំនួយ
- កាត់មើមចេញពីដើដំឡូង
- ធ្វើការសំអាតមើមដំឡូង
- ថ្លឹងទម្ងន់មើមដំឡូងមី
- និងកត់ត្រាបញ្ជូលក្នុងតារាងទិន្នន័យ
+ ជាលទ្ធផលសម្រេចបាន
សម្រាប់ការចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមីនៅស្រុកបន្ទាយអំពិល សម្រេចបាន ចំនួន០២ឃុំ ( ឃុំអំពិល និងឃុំគោកខ្ពស់) បានចំនួន២កសិករ មានដូចខាងក្រោម៖
១- កសិករ ចាយ ចាន់ (ប) នៅភូមិចារ ឃុំអំពិល ស្រុកបន្ទាយអំពិល មានផ្ទៃដីចម្កា១ហិកតា យកចំនួន៣សំណាក
- សំណាកទី១ ផ្ទៃក្រឡាដីទំហំ៧,៨៣ម៉ែត្រការ៉េ មានទម្ងន់មើម ១៤គីឡូក្រាម
- សំណាកទី២ មានផ្ទៃក្រឡាដីទំហំ ១១,៥៥ម៉ែត្រការ៉េ មានទម្ងន់មើម៣៦,៥ គីឡូក្រាម
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ៨,៨ ម៉ែត្រការ៉េ មានទម្ងន់មើម២៧ គីឡូក្រាម
និងទិន្នផលដំណាំដំឡូងមីជាមធ្យមក្នុង១ហិកតា ស្មើ ១៩,៥០០គីឡូក្រាម ។
២- កសិករទី២ ឆើត ដូង (ប) នៅភូមិស្រះស្រង់ ឃុំគោកខ្ពស់ ស្រុបន្ទាយអំពិល មានផ្ទៃដីចម្ការ១ហិកតា ចុះយកសំណាកចំនួន៣សំណាក ដូចខាងក្រោម ៖
- សំណាកទី១ មានផ្ទៃក្រឡាដីទំហំ៧,៩២ ម៉ែត្រការ៉េ មានទម្ងន់មើម១៧គីឡូក្រាម
- សំណាកទី២ មានផ្ទៃក្រឡាដីទំហំ ៧,៥ ម៉ែត្រការ៉េ មានទម្ងន់មើម២២,៥ គីឡូក្រាម
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ៥,៧៥ ម៉ែត្រការ៉េ មានទម្ងន់មើម១៨,៥ គីឡូក្រាម
និងទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២៧,៤០០គីឡូក្រាម ។