ចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅក្នុងក្រុងសំរោង
ចេញ​ផ្សាយ ១៤ មករា ២០២០
340

ថ្ងៃអង្គារ៍ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក អ៊ុង គីមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្រ្ដ និងផលិតភាពកសិកម្ម និងលោកសែន សុខា មន្រ្ដីការិយាល័យផែនការ-គណនេយ្យ បានចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅក្នុងក្រុងសំរោង ដោយមានការចូលរួមពីមេភូមិ ប្រធានសហគមន៍កសិកម្ម និងម្ចាស់ចម្ការសរុបចំនួន ៥នាក់ ស្រី០១នាក់ ដែលសកម្មភាព និងលទ្ធផលសម្រេចបាន ដូចខាងក្រោម:

*គោលបំណង 
      - ដើម្បីវាស់ស្ទង់ និងវាយតម្លៃទិន្នផលជាមធ្យម របស់ដំណាំដំឡូងមី ទៅតាមបណ្ដាភូមិគោលដៅ ក្នុងក្រុងសំរោង ។

*សកម្មភាពអនុវត្តន៍
      - កំណត់ជ្រើសរើសម្ចាស់ចម្ការ និងទីតាំងចម្ការ ដែលត្រូវ ធ្វើការវាស់ស្ទង់ 
      - វិធីសាស្រ្ដ ឬគោលការណ៍ ដែលត្រូវយកសំណាក គឺ : ក្នុង១ចម្ការ យកចំនួន ៣សំណាក ហើយ ១សំណាក យកចំនួន ២ជួរ ស្មើនឹង ១០គុម្ព ។
      - កាប់ដើម គាស់មើម និងថ្លឹងមើម 
      - កត់ត្រាទិន្នន័យ (ទម្ងន់មើម ទំហំផ្ទៃក្រលា) បញ្ចូលក្នុងតារាងទិន្នន័យ
       - គណនាទិន្នផលគិតជាមធ្យម/១ហិចតា ។
       - ផ្ដល់ការណែនាំ លក្ខណ:បច្ចេកទេសមួយចំនួន លើការដាំដុះដំឡូងមី អោយទទួលបានទិន្នផលខ្ពស់។ 

*លទ្ធផលសម្រេចបាន 
     + បានចុះវាស់ស្ទង់ទិន្នផលដំឡូងមី បានចំនួន ២គ្រួសារ គឺឈ្មោះ ប៉ែន តាល់ ភូមិសំបួរមាស សង្កាត់បន្សាយរាក់ និងឈ្មោះ មឿន ប៊ុនលី ភូមិត្រពំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង ។
  + ចម្ការដំឡូងមី របស់កសិករឈ្មោះ ប៉ែន តាល់ ទទួលបានទិន្នផលជាមធ្យម ៣៥តោន/១ហិចតា (ស្រស់) ដែល :
     - សំណាកទី១ : ទំហំផ្ទៃដីក្រលា =៨,៥០៥ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ២៩គីឡូក្រាម 
    - សំណាកទី២ : ទំហំផ្ទៃដីក្រលា =៧,៥៦ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ២៨គីឡូក្រាម 
    - សំណាកទី៣ : ទំហំផ្ទៃដីក្រលា =៦,២៤ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ២១ គីឡូក្រាម ។
 + ចម្ការដំឡូងមី របស់កសិករឈ្មោះ មឿន ប៊ុនលី ទទួលបានទិន្នផលជាមធ្យម ៣៦,៧តោន/១ហិចតា (ស្រស់) ដែល :
     - សំណាកទី១ : ទំហំផ្ទៃដីក្រលា =៥,៤ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ២៣គីឡូក្រាម 
    - សំណាកទី២ : ទំហំផ្ទៃដីក្រលា =៨,៧ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ២៥គីឡូក្រាម 
    - សំណាកទី៣ : ទំហំផ្ទៃដីក្រលា =៧,៨៣ម៉ែត្រការេ , ទម្ងន់មើមដំឡូងមី ៣២,៥ គីឡូក្រាម ។
   + កសិករក៏បានទទួលនូវការយល់ដឹង លើបច្ចេកទេសដាំដុះ ដំណាំដំឡូងមី មួយចំនួន ដូចជា ការជ្រើសរើសដើមពូជ ការដាំដុះ និងការប្រើប្រាស់ជី ផងដែរ ។
*បញ្ហាប្រឈម
     យោងតាមការចុះវាស់ស្ទង់ ទិន្នផលដំឡូងមីនេះ ឃើញថា កត្តាមួយចំនួនដែលកសិករខ្វះខាត មានដូចជា : កត្តាជ្រើសរើសពូជ(ដាំពូជចម្រុះគ្នា និងមានជម្ងឺ) , ការប្រើប្រាស់ជីមិនទាន់គ្រប់គ្រាន់ និងត្រូវតាមប្រភេទជី  និងកត្តាទុកដាក់ដើមពូជមិនទាន់ត្រឹមត្រូវ (ទុកយូរពេក)។ 

ចំនួនអ្នកចូលទស្សនា
Flag Counter