ចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកអន្លង់វែង
ចេញ​ផ្សាយ ១៤ មករា ២០២០
222

ថ្ងៃចន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  បានសហកាជាមួយលោក ជិន វណ្ណា    មន្រ្តីការិយាល័យកសិកម្មស្រុកអន្លង់វែង   បានចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកអន្លង់វែង ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ សកម្មភាព 
- ចុះកំណត់ទីតាំងសំណាក
- កំណត់យក៣សំណាកក្នុង១ចម្កា 
- ទំហំសំណាកគឺ៥គុម្ព ក្នុង១ជួរ  យកចំនួន២ជួរ 
- កាត់ដើមដំឡូងមី 
- វាស់ទំហំក្រឡាផ្ទៃសំណាកនីមួយៗ (ម២) 
- ដកមើមដំឡូងដោយដៃ ឬប្រើឧបករណ៍ជំនួយ
- កាត់មើមចេញពីដើដំឡូង
- ធ្វើការសំអាតមើមដំឡូង 
- ថ្លឹងទម្ងន់មើមដំឡូងមី 
- និងកត់ត្រាបញ្ជូលក្នុងតារាងទិន្នន័យ 
+ ជាលទ្ធផលសម្រេចបាន 
សម្រាប់ការចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមីនៅស្រុកអន្លង់វែង  សម្រេចបាន ចំនួន០២ឃុំ ( ឃុំត្រពាំងប្រិយ៍ និងឃុំលំទង) 
បានចំនួន២កសិករ មានដូចខាងក្រោម៖ 
១- កសិករ ហៀង កុសល់ (ប)  នៅភូមិសន្ថិភាព ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង មានផ្ទៃដីចម្កា១ហិកតា យកចំនួន៣សំណាក 
- សំណាកទី១ ផ្ទៃក្រឡាដីទំហំ៥.៦ម៉ែត្រការ៉េ  មានទម្ងន់មើម ១៦គីឡូក្រាម 
- សំណាកទី២ មានផ្ទៃក្រឡាដីទំហំ ៨.៤ម៉ែត្រការ៉េ  មានទម្ងន់មើម១៦ គីឡូក្រាម 
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ៥ ម៉ែត្រការ៉េ  មានទម្ងន់មើម១៦.៥គីឡូក្រាម 
 និងទិន្នផលដំណាំដំឡូងមីជាមធ្យមក្នុង១ហិកតា ស្មើ ២៥៦០០គីឡូក្រាម ។ 
២- កសិករទី២ លន់ សុខ  (ប) នៅភូមិអូរគគីលើ ឃុំលំទង ស្រុកន្លង់វែង  មានផ្ទៃដីចម្ការ១ហិកតា ចុះយកសំណាកចំនួន៣សំណាក ដូចខាងក្រោម ៖ 
- សំណាកទី១ មានផ្ទៃក្រឡាដីទំហំ៨.៤ ម៉ែត្រការ៉េ  មានទម្ងន់មើម២១គីឡូក្រាម 
- សំណាកទី២  មានផ្ទៃក្រឡាដីទំហំ ៨.១ ម៉ែត្រការ៉េ  មានទម្ងន់មើម១៥.៥ គីឡូក្រាម 
- សំណាកទី៣ មានផ្ទៃក្រឡាដីទំហំ៨.១ម៉ែត្រការ៉េ  មានទម្ងន់មើម២០ គីឡូក្រាម 
និងទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២២៩០០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter