ការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយក្រុមហ៑ុនគូបូតាយី ឈុនចុះជ្រើសរើសទីតាំង ដើម្បីធ្វើការផ្សព្វផ្សាយឧបករណ៍កសិកម្មដាំដើមដំឡូងមីដោយស្វ័យប្រវត្តិ
ចេញ​ផ្សាយ ១៤ មករា ២០២០
275

ថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ការិយាល័យគ្រឿងយន្តកសិកម្ម បានសហការជាមួយក្រុមហ៑ុនគូបូតាយី ឈុនចុះជ្រើសរើសទីតាំង ដើម្បីធ្វើការផ្សព្វផ្សាយផលិតផលពីម៉ាសុីនកសិកម្មនិងឧបករណ៍កសិកម្មដាំដើមដំឡូងមីដោយស្វ័យប្រវត្តិ ។ ដោយមានការអញ្ជើញចូលរួមពីអជ្ញាធរសង្កាត់បន្សាយរាក់ ក្រុងសំរោង
-លោក ប្រាក់ សារ៉ន ចៅសង្កត់បន្សាយរាក់ ក្រុងសំរោង
-លោក ធន់ សុភឿន មេភូមិសំបួរមាស 
-លោក នួន ពាំង អនុភូមិពោធិ៍វង្ស
ដោយមានអ្នកចូលរួមសរុប០៨/00នាក់
លទ្ធផល
ជ្រើសរើសទីតាំងបាន២កន្លែងសម្រាប់ធ្វើកម្មវិធី
១.ធ្វើថ្ងៃទី១៥ មករា ឆ្នាំ២០២០
   -ដីទំហំ {៣០×៥០} ម នៅភូមិពោធិ៍វង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង
២.ធ្វើថ្ងៃទី១៦ មករា ឆ្នាំ២០២៩
  -ដីទំហំ  {២០×៤០} ម នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ។

ចំនួនអ្នកចូលទស្សនា
Flag Counter