ចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកចុងកាល់
ចេញ​ផ្សាយ ០៩ មករា ២០២០
212

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣  ត្រូវនិងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សែន សុខា មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានសហកាជាមួយលោក មៀន វុទ្ធី ប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ បានចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី នៅស្រុកចុងកាល់ ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖

+ សកម្មភាព

- ចុះជ្រើសរើសសំណាកនៅក្នុងចម្ការ

- ក្នុង១សំណាកយក២ជួរ ស្មើ១០គុម្គ

- វាស់ផ្ទៃដីប្លង់កូនសំណាកនីមួយៗ

- កាត់ដើម  និងគាស់មើមដំឡូង

- ថ្លឹងទម្ងន់មើមដំឡូងមី

- និងកត់ត្រាបញ្ជូលក្នុងតារាងទិន្នន័យ

+ ជាលទ្ធផលសម្រេចបាន

សម្រាប់ការចុះវាស់ស្ទង់ទិន្នផលដំណាំដំឡូងមីនៅស្រុកចុងកាល់ សម្រេចបាន ចំនួន០២ឃុំ ( ឃុំចុងកាល់ និងឃុំក្រសាំង)

បានចំនួន២កសិករ មានដូចខាងក្រោម៖

១- កសិករ ទួន លឿ នៅភូមិឈក ឃុំចុងកាល់ ស្រុកចុងកាល់ មានផ្ទៃដីចម្កា១ហិកតា យកចំនួន៣សំណាក

- សំណាកទី១ ផ្ទៃដី៤.៧ម៉ែត្រការ៉េ  ទម្ងន់១០គីឡូក្រាម

- សំណាកទី២ ផ្ទៃដី៦.៧ម៉ែត្រការ៉េ  ទម្ងន់១៩. ៥ គីឡូក្រាម

- សំណាកទី៣ ផ្ទៃដី៦ម៉ែត្រការ៉េ  ទម្ងន់២៣ .៥ គីឡូក្រាម

 និងទិន្នផលដំណាំដំឡូងមីជាមធ្យមក្នុង១ហិកតា ស្មើ ៣០០០០គីឡូក្រាម ។

២- កសិករទី២ សំបឿន ភាស់ នៅភូមិគោកធ្នង ឃុំក្រសាំង ស្រុកចុងកាល់ ផ្ទៃដីចម្ការ១ហិកតា ចុះយកសំណាកចំនួន៣សំណាក ដូចខាងក្រោម ៖

- សំណាកទី១ មានផ្ទៃដី៥.៨ ម៉ែត្រការ៉េ  មានទម្ងន់៩.៥ គីឡូក្រាម

- សំណាកទី២  មានផ្ទៃដី៤.៥ ម៉ែត្រការ៉េ  មានទម្ងន់២០ គីឡូក្រាម

- សំណាកទី៣ មានផ្ទៃដី៥ ម៉ែត្រការ៉េ  មានទម្ងន់២០.៥ គីឡូក្រាម

និងទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ៣២៧០០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter