នៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក្តិ ព.ស ២៥៦២៣ ត្រូវ នឹងថ្ងៃ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ប៉ែន ស័ក្តិពិសិដ្ឋ ប្រធានការិយាល័យកៅស៊ូ លោក ឡៅ ចាន់សារុន លោក អ៉ី ស៊ីថុល មន្ត្រីការិយាល័យកសិកម្មស្រុកអន្លង់វែង និងលោក អ៉ឹម បូរ៉េត មន្ត្រីការិយាល័យកសិកម្មស្រុកត្រពាំងប្រាសទ បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា រួមមាន៖
- លោក ភាណ ជេដ្ឋា ប្រធានការិយាល័យបង្កាត់ពូជ
- លោក រ័ត្ន សិទ្ធី អនុប្រធានការិយាល័យបង្កាត់ពូជ
សហការជាមួយជំនាញការនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ CATAS ប្រទេសចិន
- Mr. Hu YanShi
- Mr. Wei Mingming
បានចុះសិក្សារអង្តេតការប្រើប្រាស់ក្លូនកៅស៊ូ របស់កសិករគ្រួសារ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច នៅស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ។ គោលបំណង សិក្សារអង្តេតការប្រើប្រាស់ក្លូនកៅស៊ូ និងដើម្បីប្រៀធៀបការលូតលាស់ ទិន្នផលនៃប្រភេទពូជកៅស៊ូ នៅតាមតំបន់នីមួយៗទូលទាំងប្រទេស។
+សកម្មភាព
១.ចុះសិក្សារចម្ការកៅស៊ូគ្រួសារ របស់កសិករ សុខ សារិន ស្ថិតនៅភូមិត្រពាំងត្រាវ ឃុំត្រពាំងត្រាវ ស្រុកអន្លង់វែង ដែលមានផ្ទៃដីដាំកៅស៊ូចំនួន ២០ ហិកតា ដាំឆ្នាំ២០១៣ ពូជ RRIM 600 និងពូជ GT1 កំពុងប្រមូលផល។
២.ចុះសិក្សារចម្ការកៅស៊ូគ្រួសារ របស់កសិករ អៀម វុទ្ធ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ដែលមានផ្ទៃដីដាំកៅស៊ូចំនួន ១០ ហិកតា ដាំឆ្នាំ២០០៨ ពូជ RRIM 600 និងពូជ GT1 កំពុងប្រមូលផល។
៣.ចុះសិក្សារចម្ការកៅស៊ូក្រុមហ៊ុន ទុមរីង រ៉ាប់ប៊ើរ ស្ថិតក្នុងស្រុកអន្លង់វែង ដែលមានផ្ទៃដីដាំកៅស៊ូចំនួន ២៧២ ហិកតា ផ្ទៃដីចៀរចំនួន ១៦៧ហិកតា ដាំឆ្នាំ២០១២ ពូជ RRIT 251។
៤.ចុះសិក្សារចម្ការកៅស៊ូរបស់ក្រុមហ៊ុន តៃនិញ សៀមរាបអភិវឌ្ឍន៍កៅស៊ូ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ក្នុងឡូតិ៍ E6 ឆ្នាំដាំ២០១២ ផ្ទៃដី ២៤,០៥ ហិកតា ពូជ RRIV 124 ។