វាសស្ទង់ទិន្នផលស្រូវរដូវវស្សាប្រភេទស្រូវកណ្តាល នៅស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
431

ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ១០-១១រោច  ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២១ -២២ខែវិច្ឆិកា ឆ្នាំ២០២៩ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សែន សុខា មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានសហកាជាមួយ លោក ជិន វណ្ណា  អនុប្រធានការិយាល័យកសិកម្មស្រុកអន្លង់វែង និងលោក លី សៀក មន្រ្តីការិយាល័យកសិកម្មស្រុកត្រពាំងប្រាសាទ លោក ចន ផល្លីន ប្រធានការិយាល័យកសិកម្មស្រុកបន្ទាយអំពិល លោក សេ សុខហេង មន្ត្រីការិយាល័យកសិកម្មស្រុកបន្ទាយអំពិល បានធ្វើការ ចុះវាសស្ទង់ទិន្នផលស្រូវរដូវវស្សាប្រភេទស្រូវកណ្តាល  នៅស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំពិល  ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម÷ 
+ សកម្មភាព 
- ចុះជ្រើសរើសប្លង់កូនស្រែ 
- មួយកូនស្រែជ្រើរើសយក០៣សំណាក
- មួយសំណាក(២ម×២ម) 
- ច្រូតកាត់ស្រូវក្នុងប្លង់សំណាកនីមួយៗ 
- បែន និងអុំសំអាតគ្រាប់ស្រូវ 
- ថ្លឹងទម្ងន់ និងវាស់សំណើមគ្រាប់ស្រូវ 
+ ជាលទ្ធផលសម្រេចបាន 
ក្រោយពីការចុះយកសំណាកស្រូវ នៅក្នុងតំបន់គោលដៅនីមួយៗរួចមក សម្រេចបានលទ្ធផលដូចខាងក្រោម÷ 
+ ស្រុកអន្លង់វែង 
១- កសិករ ជុគ ញឿន ផ្ទៃដីស្រែ១ហិកតា  ស្រូវនាងអំ  
- សំណាកទី១ ទម្ងន់១០៦០ក្រាម សំណើមជាមធ្យម ២១.៦៦% 
- សំណាកទី២ ទម្ងន់៦៦០ក្រាម សំណើមជាមធ្យម ២២.៤៣% 
- សំណាកទី៣  ទម្ងន់៨៩០៣ក្រាម សំណើមគ្រាប់១៨.៣៣% 
- ទន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២១៧៥គ.ក សំណើមស្មើ២០.៨% 
២- កសិករ មាស សុភាព ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សណាកទី១ ទម្ងន់៧៦០ក្រាម សំណើមជាមធ្យម ១៦.៥៦% 
- សំណាកទី២ ទម្ងន់គ្រាប់៨០០ក្រាម សំណើមជាមធ្យម១៧.៧ % 
- សំណាកទី៣  ទម្ងន់គ្រាប់១៣៤០ក្រាម សំណើមជាមធ្យម១៦.១៦%  
- ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២៤១៧គ.ក សំណើមស្មើ១៦.៨% 
+ ស្រុកត្រពាំងប្រាសាទ
១- កសិករ ម៉ុល ប៊ុនណា ផ្ទៃដីស្រែ១ហិកតា ស្រូវអាងអំ 
- សំណាកទី១ ទម្ងន់គ្រាប់៩៨០ក្រាម  សំណើមជាមធ្យម១២ .៦៦% 
- សំណាកទី២ ទម្ងន់គ្រាប់៤៨០ក្រាម  សំណើមជាមធ្យម១៣.២% 
- សំណាកទី៣ ទម្ងន់គ្រាប់៩០០ក្រាម សំណើមជាមធ្យម១២.៤៧%  
 - ទិន្នផលជមធ្យមក្នុង១ហិកតាស្មើ ១៩៦៧គ.ក សំណើមស្មើ ១២.៧៨% 
២- កសិករ ឆាយ ផល្លា ផ្ទៃដី១ហិកតា  ស្រូវផ្កានាងអំ
- សំណាកទី១ ទម្ងន់គ្រាប់៧៩០ក្រាម សំណើមជាមធ្យម១៧.២% 
- សំណាកទី២ ទម្ងន់គ្រាប់១០៤០ ក្រាម  សំណើមជាមធ្យម ១៦.២៣% 
- សំណាកទី៣ ទម្ងនគ្រាប់៩០០ក្រាម សំណើមជាមធ្យម១៧ .០៦% 
- ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២២៧៥គ.ក សំណើមស្មើ ១៦.៨៣% 
+ ស្រុកបន្ទាយអំពិល 
១- លុន អឿម ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់៧៦០ក្រាម សំណើមជាមធ្យម១៥.៣៣% 
- សំណាកទី២ ទម្ងន់គ្រាប់៧៩០ក្រាម  សំណើមជាមធ្យម១៤.៦៦% 
- សំណាកទី៣ ទម្ងន់គ្រាប់ ៨៨០ក្រាម សំណើមជាមធ្យម ១៥.២% 
ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២០២៥គ. ក  សំណើមស្មើ ១៥.០៦ % 
២- កសិករ តោន សំឡី ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់៦០០ក្រាម សំណើមជាមធ្យម១៨.៣% 
- សំណាកទី២ ទម្ងន់គ្រាប់៨៩០ក្រាម សំណើមជាមធ្យម ១៨.៦% 
- សំណាកទី៣ ទម្ងន់គ្រាប់១១២០ ក្រាម សំណើមជាមធ្យម ១៩.៧% 
ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ២១៧៥គ.ក សំណើមស្មើ១៨.៧២% 
៣- កសិករ ជីវ័ន ឡោត ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់៨០០ក្រាម សំណើមជាមធ្យម១៩.៧៣% 
- សំណាកទី២ ទម្ងន់គ្រាប់១០២០ក្រាម សំណើមជាមធ្យម១៩.២% 
- សំណាកទី៣ ទម្ងន់គ្រាប១០០០ក្រាម សំណើមជាមធ្យម ១៨.៥% 
ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ២៣៥០គ.ក សំណើមស្មើ១៩.១៤% 
៤- កសិករ ស៊ុង ប៊ុនង៉ាម ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់១៥០០ក្រាម សំណើមជាមធ្យម១៧.២៦% 
- សំណាកទី២ ទម្ងន់គ្រាប់១២៥០ក្រាម សំណើមជមធ្យម១៧.៦% 
- សំណាកទី៣ ទម្ងន់គ្រាប់១៣៧០ក្រាម សំណើមជាមធ្យម១៧.៦៧% 
ទិន្នផលជាមធ្យមក្នុង១ហិកតាស្មើ ៣៤៣៣គ.ក សំណើមស្មើ១៧.៥១% ។

ចំនួនអ្នកចូលទស្សនា
Flag Counter