ចុះវាសស្ទង់ទិន្នផលស្រូវរដូវវស្សាប្រភេទស្រូវកណ្តាល នៅក្រុងសំរោង និងស្រុកចុងកាល់
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
378

ថ្ងៃពុធ០៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៩ លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក សែន សុខា មន្រ្តីការិយាល័យផែនការ-គណនេយ្យ បានសហកាជាមួយ លោក អ៊ុង គឹមឡេង អនុប្រធានការិយាល័យកសិកម្មក្រុងសំរោង និងលោក មៀន វុទ្ធី ប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ បានដឹកនាំក្រុមការងាការិយាល័យស្ថិតិ នៃអគ្គនាយកដ្ឋានកសិកម្ម ចុះវាសស្ទង់ទិន្នផលស្រូវរដូវវស្សាប្រភេទស្រូវកណ្តាល  នៅក្រុងសំរោង និងស្រុកចុងកាល់ ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម÷ 
+ សកម្មភាព 
- ចុះជ្រើសរើសប្លង់កូនស្រែ 
- មួយកូនស្រែជ្រើរើសយក០៣សំណាក
- មួយសំណាក(២ម×២ម) 
- ច្រូតកាត់ស្រូវក្នុងប្លង់សំណាកនីមួយៗ 
- បែន និងអុំសំអាតគ្រាប់ស្រូវ 
- ថ្លឹងទម្ងន់ និងវាស់សំណើមគ្រាប់ស្រូវ 
+ ជាលទ្ធផលសម្រេចបាន 
ក្រោយពីការចុះយកសំណាកស្រូវ នៅក្នុងតំបន់គោលដៅនីមួយៗរួចមក សម្រេចបានលទ្ធផលដូចខាងក្រោម÷ 
+ ក្រុងសំរោង 
១- កសិករ ជឹម ពិសិទ្ធ ផ្ទៃដីស្រែ១ហិកតា  ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់៧៧៥ក្រាម សំណើមជាមធ្យម ១៧.៩៦% 
- សំណាកទី២ ទម្ងន់១៦៨២ក្រាម សំណើមជាមធ្យម ២២.៣% 
- សំណាកទី៣  ទម្ងន់១១៧៣ក្រាម សំណើមគ្រាប់១៨.០៨% 
២- កសិករ អ៊ុ ភាស់ ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សណាកទី១ ទម្ងន់៩៥៨ក្រាម សំណើមជាមធ្យម ១៧.៧៦% 
- សំណាកទី២ ទម្ងន់គ្រាប់១៦២៨ក្រាម១ សំណើមជាមធ្យម១៨.៣៦ % 
- សំណាកទី៣  ទម្ងន់គ្រាប់៨៩៣ក្រាម សំណើមជាមធ្យម១៧.០០% 
+ ស្រុកចុងកាល់ 
១- កសិករ ពៀត ធីតា ផ្ទៃដីស្រែ១ហិកតា ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់៨២៨ក្រាម  សំណើមជាមធ្យម១៧ .០៣% 
- សំណាកទី២ ទម្ងន់គ្រាប់៨១៩ក្រាម  សំណើមជាមធ្យម១៩.៧% 
- សំណាកទី៣ ទម្ងន់គ្រាប់៨១៨ក្រាម សំណើមជាមធ្យម១៥.៤៦% 
២- កសិករ សៀន ស៊ាំ ផ្ទៃដី១ហិកតា  ស្រូវផ្ការំដួល 
- សំណាកទី១ ទម្ងន់គ្រាប់១៥២៨ក្រាម សំណើមជាមធ្យម២១.១៦% 
- សំណាកទី២ ទម្ងន់គ្រាប់១០៥២ ក្រាម  សំណើមជាមធ្យម ២០.១% 
- សំណាកទី៣ ទម្ងនគ្រាប់១៣៩៣ក្រាម សំណើមជាមធ្យម១៨ .៥៣% 
ជាលទ្ធផលចុងក្រោយអាចវាយតម្លៃបានថា៖ 
- ក្រុងសំរោងទិន្នផលជាមធ្យមស្មើ២៩៦២គីឡូក្រាម/ហិកតា 
- ស្រុកចុងកាល់ទិន្នផលជាមធ្យមស្មើ ២៦៨២គីឡូក្រាម/ហិកតា ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter