ថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក សំ បុង និងលោក ឡៅ ចាន់សារុន មន្រ្តីអនុវត្តជាមួយគម្រោងឈេន បានចុះទស្សនៈសិក្សាអំពីបច្ចេកវិទ្យាថ្មី ប្រព័ន្ធស្រោចស្រពប្រើប្រាស់ដោយពន្លឺព្រះអាទិត្យភ្ជាប់ជាមួយឧបករណ៍បូមទឹកនៅភូមិពន្លឺ ឃុំជំរៈពេល ខេត្តតាកែវ ដោយមានអ្នកចូលរួមសរុបចំនួន១៦/០៤នាក់ ។ ដឹកនាំដោយលោកគ្រូ បុ៑ន សាបន ទីប្រឹក្សាបច្ចេកទេសអនុវត្តក្នុងគម្រោងឈេន និងមានមាសភាពចូលរួមដោយ
-មន្រ្តីមកពីខេត្តព្រះវិហារចំនួនពីរនាក់
-លោក សៅ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មអនុត្តជាមួយគម្រោង អេសរ៉េស(EcoSun) ។
+គោលបំណង
-សិក្សាស្វែងយល់អំពីប្រព័ន្ធស្រោចស្រពបន្លែដោយពន្លឺព្រះអាទិត្យSolar ចល័តរបស់ក្រុមហ៑ុនEcoSun និងក្រុមហ៑ុនI.M.B (Cambodia) Gruop.,Ltd សហការដោយគម្រោងអេសរ៉េត ។
+លទ្ធផល
បានចុះទស្សនៈកិច្ចកម្ការកសិករប្រើប្រាស់សូឡាបូមទឹកចល័តចំនួនពីរចម្ការ ។
សារៈប្រយោជន៍សូឡាបូមទឹកចល័ត
-ស្រាលអាចបំលាស់ទីបានងាយស្រួល
-សម្រួលការងារស្រោចស្រពបន្លែហើយស្រ្តីអាចប្រើប្រាស់បាន
-ប្រើប្រាស់បានគ្រប់ពេលវេលាមានពន្លឺព្រះអាទ្យ និងចំណាយថវិកាតិច ។
+ក្រុមហ៑ុនអុីកូសាន់(EcoSun)មានគឺ
*ឈុត RET200
-ផ្ទាំងសូឡា១០០w ចំនួន០២ផ្ទាំង
-អាគុយមួយគ្រាប់(Lithium)
-ម៉ូទ័របូមទឹកមួយកម្លាំងបូមMax.2.4ម៉ែត្រគូប/ ម៉ោង
-ទុយោបូមទឹក ខែ្សភ្លើង អំពូល១
-អាចបូមបាន៣-៤ម៉ោង/ថ្ងៃ
-ធានាមួយឆ្នាំ
-តម្លៃ$599-$630
+ក្រុមហ៑ុនអាយ អឹម ប៑ី(ខេមបូឌា)គ្រុបខូអិល ធី ឌី
-ផ្ទាំងសូឡា១០០-១៦០ wមាន៤ផ្ទាំង
-ម៉ូទ័របូមទឹកមួយគ្រឿង
-ឧបករណ៍ទូរបញ្ជាមួយគ្រឿង
-ជើងសូឡាមួយឈុត
-ខ្សែសូឡា ខ្សែម៉ូទ័រមួយឈុត
-បរិក្ខាផ្សេងៗទៀត
-តម្លៃពី (768-1468)$
-ធានាជូន១ឆ្នាំ