ដឹកនាំក្រុមកសិករភូមិទឹកជុំ ធ្វើទស្សនកិច្ចសិក្សា លើការដាំដុះដំណាំបន្លែក្នុងផ្ទះប្លាស្ទិករបស់កសិករឈ្មោះ ចាវ យ៉ុម ស្ថិតក្នុងភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
195

ព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៩ លោក សេន បូរ៉ែន មន្ត្រីអនុវត្តន៍គម្រោងឈេន បានដឹកនាំក្រុមកសិករភូមិទឹកជុំ ចំនួន០៨នាក់ ស្រី០២នាក់ ធ្វើទស្សនកិច្ចសិក្សា លើការដាំដុះដំណាំបន្លែក្នុងផ្ទះប្លាស្ទិករបស់កសិករឈ្មោះ ចាវ យ៉ុម ស្ថិតក្នុងភូមិអូររុន ឃុំថ្លាត ស្រុកអន្លង់វែង។
គោលបំណង
-ចែករំលែកបទពិសោធន៍ និងបច្ចេកទេសដាំដុះបន្លែក្នុងផ្ទះប្លាស្ទិក
-សិក្សាពីតម្លៃសាងសង និងរយៈពេលរួចខ្លួន
-សិក្សាពីបញ្ហាប្រឈមនានា និងដំណោះស្រាយ
-ផ្សារភ្ជាប់ទំនាក់ទំនងទីផ្សារ
-ចង់អោយកសិករយល់ដឹងបន្ថែមពីអត្ថប្រយោជន៍ ដាំដុះដំណាំក្នុងផ្ទះប្លាស្ទិក និងអនុវត្ថន៍តាម
ក្រៅពីនោះខ្ញុំបានចុះធ្វើបច្ចុប្បន្នភាពក្រុមកសិករភូមិទឹកជុំ និងត្រួតពិនិត្យចម្ការបង្ហាញប៉េងប៉ោះគល់ត្រប់របស់កសិករម៉ៅ ម៉ៃ ផងដែរ។

នៅល្ងាចថ្ងៃដដែល បានចុះធ្វើបច្ចុប្បន្នភាព និងវាយតម្លៃក្រុមកសិករភូមិអូរសោម(ក្រុមដាំហូប) សង្កេតឃើញថា កសិករមានការដាំដុះ និងសកម្មច្រើន ដែលយើងអាចធ្វើការតំឡើងថ្នាក់ទៅជាក្រុមពាក់កណ្តាលអាជីពបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter