ចម្ការបង្ហាញ រោងប្រកស្បៃខៀវ(ផ្ទះសំណាញ់) ក្នុងគោលបំណងកាត់បន្ថយកំដៅ
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
426

ថ្ងៃសុក្រ ០៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩ កញ្ញា ស៑ា សុភី និងលោក ហៀង គឹមហុង មន្រ្ដីអនុវត្តគម្រោងឈេន បានចុះរៀចចំចម្ការបង្ហាញ រោងប្រកស្បៃខៀវ(ផ្ទះសំណាញ់) ក្នុងគោលបំណងកាត់បន្ថយកំដៅ ដោយយកគំរូតាម Smart farm នៅភូមិអូរឬស្សី សង្កាតសំរោង ឆ្នាំ២០១៨ នៅភូមិស្រះឈូក(ទឹកជុំ) ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។

+ សកម្មភាព និងលទ្ធផល
  - កសិករ ជាម សារឿន និង គ្រួសារ ជា សារិទ្ធ បានវាសវែងដី និងរៀបចំទីតាំងសង់រោងមានទំហំ ១២x២៥ ម៉ែត 
  - ដាំបង្គោលអស់២៨ដើម កំពស់២ម៉ែត
  - ប្រើស្បៃខៀវប្រកដំបូល១៥០ម៉ែត
  - ប្រើខ្សែលួសចង់រ៉ែងប្រកដំបូល
  - កសិកររៀបចំដីគ្រោងដាំដំណាំស្ពៃ និងខ្ទឹមស្លឹក
 **ការរៀបចំចម្ការបង្ហាញសំរេចបានប្រមាណ៤០ភាគរយ ចំណែកនៅសល់កសិករនឹងរៀបចំបន្ដ។

ចំនួនអ្នកចូលទស្សនា
Flag Counter