ចុះបណ្តុះបណ្តាលការប្រើប្រាស់ជី និងផ្សារភ្ជាប់ទីផ្សារដល់ក្រុមកសិករដាំបន្លែលក្ខណៈអាជីពភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
204

ថ្ងៃសុក្រ ៣ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សំ បុង និងលោក ហ៑  សុីណាត អនុវត្តក្នុងគម្រោងឈេន បានចុះបណ្តុះបណ្តាលការប្រើប្រាស់ជី និងផ្សារភ្ជាប់ទីផ្សារដល់ក្រុមកសិករដាំបន្លែលក្ខណៈអាជីពភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ដោយមានអ្នកចូលរួមសរុបចំនួន១៥/១៤នាក់ ។

+ គោលបំណង
-  ចង់ឱ្យកសិករយល់ដឹងពីកម្មវិធីដាក់ជី បានត្រឹមត្រូវលើដាំបន្លែ 
-  បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ ។ 
-  ចង់ឱ្យកសិករស្កាល់រវាងអ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។

+បញ្ហាប្រឈម
-កសិករភាគច្រើនកំពុងមមាញឹកប្រមូលផលស្រូវ
-កសិករខ្វះទឹកសម្រាប់ស្រោចស្រពបន្លែ

 + សកម្មភាព
    ១- បានរំលឹកមេរៀនពីការធ្វើផែនការផលិតកម្ម និងទីផ្សារ
              - ការជ្រើសរើសមុខដំណាំ
              - ផែនការផលិតផល
              - ផែនការទីផ្សារសម្រាប់លក់ផលិតផល
              - បណ្តាញទីផ្សារ
              - បញ្ហា និង ដំណោះស្រាយ
              - ការវិនិយោគ(រកប្រភពថវិកា)
      ២-បានបង្ហាញកសិករឱ្យស្គាល់ និងដឹងពីតួនាទីរបស់ជី N P K
     ៣-បានណែនាំឱ្យកសិករចេះប្រើប្រាស់កម្មវិធីលើដំណាំដាំដុះ ។
       ៤- បង្ហាញកសិករ ឱ្យស្គាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
 
+ លទ្ធផល
    -កសិករបានយល់ដឹងពីការធ្វើផែនការដាំដុះបន្លែកុំឱ្យជាន់គ្នា និងសារៈសំខាន់នៃការធ្វើផែនការដាំដុះ
    -កសិករបានយល់ដឹងពីតួរនាទីរបស់ជី និងរបៀបប្រើកម្មវិធីដាក់ជី
    -ជាលទ្ធផលកសិករបានស្គាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែដែលសហការណ៍ជាមួយគម្រោង។
    -ចុះពិនិត្យការដាំដុះរបស់ក្រុមកសិករដែលកំពុងដាំដុះបន្លែ និងកសិករមានដំណាំដែលកំពុងប្រមូលផល ។
    -បានជួយណែនាំឱ្យកសិករត្រូវពិនិត្យមើលការណែនាំលើសំបកកញ្ចប់មុនប្រើប្រាស់ថ្នាំគីមី ។
    -បានជួយប្រាប់ឱ្យកសិករសង់រោងសម្រាប់រក្សាទុកសំបកកញ្ចប់ថ្នាំគីមីក្រោយពេលប្រើប្រាស់រួច ឬកប់ ដុតចោលដើម្បីជះផុតពីបញ្ហានានា៕

ចំនួនអ្នកចូលទស្សនា
Flag Counter