ថ្ងៃព្រហស្បតិ៍ ២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សំ បុង និងលោក ហ៑ សុីណាត អនុវត្តគម្រោងឈេន បានចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិអូររំដេង ឃុំត្រពាំងប្រាសាទ និងភូមិសំបូរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ដែលបានចុះបង្ហាញកសិករចំនួន ១៨ គ្រួសារ ។
+ គោលបំណង
- បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
- ចង់ឱ្យកសិករស្កាល់រវាងអ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+បញ្ហាប្រឈម
-កសិករភាគច្រើនកំពុងមមាញឹកប្រមូលផលស្រូវ
-កសិករខ្វះទឹកសម្រាប់ស្រោចស្រពបន្លែ
+ សកម្មភាព
១- ចុះបង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
២- ចុះបង្ហាញពីផែនការផលិតកម្ម និងទីផ្សារ
- ការជ្រើសរើសមុខដំណាំ
- ផែនការផលិតផល
- ផែនការទីផ្សារសម្រាប់លក់ផលិតផល
៣- បណ្តាញទីផ្សារ
៤ - បញ្ហា និង ដំណោះស្រាយ
៥- បង្ហាញកសិករ ឱ្យស្គាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+ លទ្ធផល
-ជាលទ្ធផលកសិករបានស្គាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែដែលសហការណ៍ជាមួយគម្រោង។
-ចុះពិនិត្យការដាំដុះរបស់ក្រុមកសិករដែលកំពុងដាំដុះបន្លែ និងកសិករមានដំណាំដែលកំពុងប្រមូលផល ។
-តម្លៃដើមខ្ទឹម ១គក្រ=៦០០០៛
-តម្លៃស្ពៃចង្កឹះ ១គក្រ=៤០០០៛
-តម្លៃស្ពៃក្រញ៉ាញ់ ១គក្រ=៤០០០៛
-តម្លៃត្រកួន ១គក្រ=១៥០០៛
-តម្លៃត្រសក់ទ្រើង ១គក្រ=២០០០៛
-បានជួយណែនាំឱ្យកសិករត្រូវពិនិត្យមើលការណែនាំលើសំបកកញ្ចប់មុនប្រើប្រាស់ថ្នាំគីមី ។
-បានជួយប្រាប់ឱ្យកសិករសង់រោងសម្រាប់រក្សាទុកសំបកកញ្ចប់ថ្នាំគីមីក្រោយពេលប្រើប្រាស់រួច ឬកប់ ដុតចោលដើម្បីជះផុតពីបញ្ហានានា៕