កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៅសណ្ឋាគារមេគង្គដូហ្វីន ទីរួមខេត្តក្រចេះ
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
189

ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ប៉ិត ឆោម និងលោក សេន បូរ៉ែន មន្ត្រីអនុវត្តគម្រោងឈេន បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ នៅសណ្ឋាគារមេគង្គដូហ្វីន ទីរួមខេត្តក្រចេះ ក្រោមអធិបតីភាព លោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ មានអ្នកចូលរួមសរុបប្រមាណ ៦០នាក់ ។ មានគោលបំណងដូចខាងក្រោម :
1.ចែករំលែកភាពរីកចំរើនរបស់គម្រោង 
2.បង្ហាញពីសមទ្ធិផល និងលទ្ធផលរបស់ខេត្តគោលដៅ
3.បង្ហាញ និងទទួលយោបល់ត្រឡប់ពីផែនករយុទ្ធសាស្ត្រសម្រាប់ឆ្នាំទី៣ របស់គម្រោង
4.បង្ហាញពីគំនិតគោលសម្រាប់រៀបចំគម្រោងឈេន៣
5.និងបង្កើនកិច្ចសហការល្អ
 
*សមាសភាពចូលរួម:
-GDA
-SDC
-គម្រោងCHAIN
-ដៃគូសហការ
-អង្គការ
-និងក្រុមហ៑ុនឯកជន

*សកម្មភាព
-បង្ហាញពីភាពរីកចម្រើនរបស់គម្រោង
-បទបង្ហាញរបស់កសិករខេត្តក្រចេះ,  អ្នកប្រមូលទិញខេត្តព្រះវិហារ និងអ្នកលក់ធាតុចូលខេត្តស្ទឹងត្រែង
-បង្ហាញពីផែនការយុទ្ធសាស្ត្រឆ្នាំ២០២០ និងជំហានបន្ទាប់
-ការពិភាក្សាក្រុម

*លទ្ធផល
-បានដឹងពីភាពលេចធ្លោ និងភាពរីកចំរើន
-ការផ្លាស់ប្តូររបស់តួអង្គ (កសិករ, ឈ្មួញ, អ្នកលក់សម្ភារកសិកម្ម)
-ដឹងពីបញ្ហាប្រឈម 
-ដឹងពីដំណោះស្រាយ
-ដឹងពីផែនការយុទ្ធសាស្ត្រ
-ដឹងពីការអន្តរាគមន៍

*ជំហានបន្ទាប់
-ទទួលគំនិត និងគម្រោងក្នុងកិច្ចប្រជុំដៃគូគម្រោង ដើម្បីកែលម្អផែនការយុទ្ធសាស្ត្រ
-រៀបចំផែនការយុទ្ធសាស្ត្រ សកម្មភាព និងដាក់សំណើទៅម្ចាស់គម្រោង SDC
-រៀបចំកិច្ចប្រជុំជាមួយដៃគូនីមួយៗតាមបណ្តាខេត្តគោលដៅ    ដើម្បីរៀបចំកិច្ចព្រមព្រៀងឆ្នាំ២០២០
-ចុះកិច្ចព្រមព្រៀងអនុវត្តការងារ
-និងរៀបចំគម្រោងឈេន៣ នៅឆមាសទី២ ឆ្នាំ២០២០៕

ចំនួនអ្នកចូលទស្សនា
Flag Counter