នៅថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាក់ សារ៉ាន់ មន្ត្រីអនុវត្តគម្រោងឈេន បានចុះផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការទុកដាក់បន្លែ ក្រោយពេលប្រមូផល ដល់ក្រុមកសិករដាំបន្លែ ពាក់កណ្ដាលអាជីព នៅភូមិមានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ មានអ្នកចូលរួម ០៩នាក់ ស្រី ០៦នាក់។
+ សកម្មភាព
- បង្ហាញអំពីកត្តាដែលធ្វើឲ្យបាត់បង់ នៅក្នុងកំឡុងពេលធ្វើផលិតកម្មដំណាំបន្លែ
- អាយុកាលប្រមូលផល
- ពេលវេលាប្រមូលផល
- វិធីសាស្ត្រប្រមូលផល
- ការលាងសម្អាត
- ការបែងចែកថ្នាក់
- ការវេចខ្ចប់
- ការស្តុបទុក
- របៀបលាយពងទា ប្រេងឆា និងទឹកធ្វើឲ្យបន្លែផ្លែឈើ រលោងស្អាត និងទុកបានយូ
- បង្ហាញអំពីកត្តាចម្លងរោគ និងធ្វើឲ្យបន្លែ អសុវត្ថិភាព
+ លទ្ធផល
បន្ទាប់ទទួលបានវគ្គបណ្ដុះបណ្តាលកសិករបានយល់ បន្ថែមទៀតអំកត្តាដែលធ្វើឲ្យបាត់បង់បន្លែក្រោយពេលប្រមូផល អាយុកាលក្នុងការប្រមូលផល ពេលវេលាប្រមូលផល ការលាងសម្អាត ការបែងចែកថ្នាក់ ការវេចខ្ចប់ និងកត្តាដែលធ្វើឲ្យបន្លែឆ្លងរោគ និងបន្លែគ្មានសុវត្ថិភាព ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម