ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហៀង គីមហុង មន្ត្រីអនុវត្តក្នុងគម្រោងឈេន បានចុះត្រួតពិនិត្យតាមដាន កសិករនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ។
+ រ៉ែម អូន គាត់ដាំដំណាំត្រសក់ទ្រើង និងដំណាំសណ្ដែកកួរ នៅក្នុងដំណាក់កាល ចេញផ្កា។ ណែនាំគាត់ពីការប្រើប្រាស់ថ្នាំពុលកសិកម្ម និងការប្រើប្រាស់ជីលើដំណាំសណ្ដែកកួរ និងត្រសក់ ។
+ ឡាំ សាក់ គាត់ដាំដំណាំ សណ្ដែកកួរ នៅក្នុងដំណាក់កាល លូតលាស់ ។ បានណែនាំគាត់ពីការលើករង តាមបច្ចេកទេស ការដាក់សំណាញ់ទ្រើងសណ្ដែកកួរ វិធានការ ការពារសត្វល្អិតនឹងជំងឺ និងការប្រើប្រាស់ជីលើដំណាំសណ្ដែកកួរ ។
+ ពៀត ធីតា គាត់ដាំដំណាំ ស្ពៃក្រញ៉ាញ និង ស្ពៃចង្កឹះ នៅក្នុងដំណាក់កាលប្រមូលផល។
+ សឿន សួង គាត់ដាំដំណាំខ្ទឹមស្លឹក និងតដើមត្រប់ជាមួយដើមប៉េងប៉ោះ បានចំនួន២រង ។ ណែនាំគាត់កត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ។
+ គ្លិន អឿត គាត់ដាំដំណាំស្ពៃចង្កឹះ ស្ពៃក្រញ៉ាញ ត្រកួន នៅក្នុងដំណាកកាលប្រមូលផល។ ណែនាំគាត់ពីវិធីការពារសត្វល្អិត និងជំងឺ ។ ប្រាប់ថ្នាំកំចាត់អណ្ដើកមាស អោយគាត់ប្រើតាមការណែនាំនៅក្នុងសំបកថ្នាំ និងបង្ហាញគាត់ពីការលាងសំអាត ចម្រុះទឹកដើម្បីកុំអោយស្ទះទឹក ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម