ថ្ងៃពុធ០១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្ត្រីអនុវត្តគម្រោងឈេន បានចុះតាមដានការដាំដុះបន្លែរបស់ក្រុមកសិករដាំបន្លែអាជិពនៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ សកម្មភាព
- ចុះពិនិត្យផ្ទាល់នៅតាមចម្ការបន្លែរបស់កសិករ
- កំណត់នូវបញ្ហាដែលកើតមានជាក់ស្តែងលើការដាំដុះបន្លែរបស់កសិករ
- ផ្តល់នូវអនុសាសន៍ និងដំណោះស្រាយ
+ ជាលទ្ធផលសម្រេចបាន
បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ នៅតាមចម្កាបន្លែរបស់កសិករនីមួយៗរួចមកសង្កេតឃើញថា÷
- កសិករគឺកំពុងតែមានសំទុះខ្លាំងទៅលើការដាំបន្លែស្លឹក(ស្ពៃចង្កឹះ, ស្ពៃក្រញ៉ាញ់,ស្ពៃតឿ, សាឡាដ, ស្ពៃក្តោប, ខាត់ណាផ្កា) ...ល ។
- ចំពោះជម្ងឺ និងសត្វល្អិតមិនសូវមានជាបញ្ហានោះទេ ដោយសាតែរដូវកាលដាំដុះកំឡុងខែនេះគឺជារដូវកាលដែលសមស្របសម្រាប់ដំណាំបន្លែ ។
- យោងតាមការចុះពិនិត្យផ្ទាល់សន្និដ្ឋានបានថា÷ គ្រប់ដំណាំបន្លែទាំងអស់គឺលូតលាស់បានល្អ ហើយតម្លៃលើទីផ្សាក៏សមស្រប ជាពិសេសកសិករមានទំនុកចិត្ត និងកម្លាំងចិត្តក្នុងការធ្វើផលិតកម្មបន្លែរបស់ពួកគាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម