ចុះដឹកនាំក្រុមកសិករពាក់កណ្ដាលអាជីពនៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងធ្វើទស្សនៈកិច្ចសិក្សាលើការកាត់តដើមត្រប់ជាមួយប៉េងប៉ោះ នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
312

នៅថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាក់ សារ៉ាន់ មន្ត្រីអនុវត្តគម្រោងឈេន បានចុះដឹកនាំក្រុមកសិករពាក់កណ្ដាលអាជីពនៅភូមិស្លែងពណ៍ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងធ្វើទស្សនៈកិច្ចសិក្សាលើការកាត់តដើមត្រប់ជាមួយប៉េងប៉ោះ នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មានអ្នកចូលរួម ១៣នាក់ ស្រី ០៥នាក់ ។
      + សកម្មភាព
- ការមកដល់របស់ក្រុមកសិករ
-  ការធ្វើការណែនាំខ្លួន
- ការចុះមើលចម្ការ
- កម្មវីធីសំណួរចម្លើយ
       + លទ្ធផល
     កសិករទាំងអស់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើការតដើមត្រប់ជាមួយប៉េងប៉ោះនេះ និងបានសួរសំណួរជាច្រើនទៅដល់កសិករគំរូ ពីរព្រោះការធ្វើបែបនេះវាធន់ទៅនឹងជំងឺ អាកាសធាតុ សត្វល្អិត ជាពិសេសវាទទួលបានទិន្នផលខ្ពស់ជាង និងប្រមូលផលបានយូជាងការដាំធម្មតា។

ចំនួនអ្នកចូលទស្សនា
Flag Counter