ចុះតាមដានការដាំដុះបន្លែរបស់ក្រុមកសិករដាំបន្លែអាជិពនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
211

ថ្ងៃអង្គារ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្ត្រីអនុវត្តគម្រោងឈេន បានចុះតាមដានការដាំដុះបន្លែរបស់ក្រុមកសិករដាំបន្លែអាជិពនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ដែលមានសកម្មភាព  និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ សកម្មភាព 
- ចុះពិនិត្យផ្ទាល់នៅតាមចម្ការបន្លែរបស់កសិករ 
- កំណត់នូវបញ្ហាដែលកើតមានជាក់ស្តែងលើការដាំដុះបន្លែរបស់កសិករ 
- ផ្តល់នូវអនុសាសន៍ និងដំណោះស្រាយ 
+ ជាលទ្ធផលសម្រេចបាន 
បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ នៅតាមចម្កាបន្លែរបស់កសិករនីមួយៗរួចមកសង្កេតឃើញថា÷ 
- កសិករមានសំទុះខ្លាំងទៅលើការដាំបន្លែស្លឹក(ស្ពៃចង្កឹះ, ស្ពៃក្រញ៉ាញ់)  និងបន្លែទ្រើង (សណ្តែកកួរ, ត្រសក់) និងដំណាំប៉េងបោះ ។ 
- ចំពោះជម្ងឺ និងសត្វល្អិតមិនសូវមានជាបញ្ហានោះទេ ដោយសាតែរដូវកាលដាំដុះកំឡុងខែនេះគឺជារដូវកាលសមស្របសម្រាប់ដំណាំបន្លែ ។ 
- យោងតាមការចុះពិនិត្យផ្ទាល់សន្និដ្ឋានបានថា÷ គ្រប់ដំណាំបន្លែទាំងអស់គឺលូតលាស់បានល្អ ហើយតម្លៃលើទីផ្សាក៏សមស្រប  ជាពិសេសកសិករមានទំនុកចិត្ត  និងកម្លាំងចិត្តក្នុងការពង្រីកផ្ទៃដីបន្ថែមលើផលិតកម្មបន្លែរបស់ពួកគាត់ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter