នៅថ្ងៃច័ន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហៀង គីមហុង មន្រ្តីអនុវត្តគម្រោងឈេន បានចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែពាក់អាជីព នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ដែលបានចុះបង្ហាញកសិករបានចំនួន ០៤ គ្រួសារ។
+ គោលបំណង
- បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
- អោយកសិករស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+ សកម្មភាព
១- ចុះបង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
២- ចុះបង្ហាញពីផែនការផលិតកម្ម និងទីផ្សារ
- ការជ្រើសរើសមុខដំណាំ
- ផែនការផលិតផល
- ផែនការទីផ្សារសម្រាប់លក់ផលិតផល
៣- បណ្តាញទីផ្សារ
៤ - បញ្ហា និង ដំណោះស្រាយ
៥- បង្ហាញកសិករ អោយស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+ លទ្ធផល
- ជាលទ្ធផលកសិករបានស្កាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែដែលសហការណ៍ជាមួយគម្រោង។
- ចុះពិនិត្យការដាំដុះរបស់ក្រុមកសិករដែលកំពង់ដាំដុះបន្លែ និងកំពុងប្រមូលផល ។
- ណែនាំគាត់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំកសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម