នៅថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សាក់ សារ៉ាន់ មន្ត្រីអនុវត្តគម្រោងឈេន បានចុះតាមដាន និងវាយតម្លៃតម្លើងថ្នាក់របស់ក្រុមកសិករដាំហូបនៅ ភូមិស៊ីលៀម និងភូមិគោគខ្ជាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ។
+សកម្មភាព
- ចុះជួបប្រធានក្រុម ដើម្បីសាកសួរពីព័ត៌មានលំអិតរបស់ក្រុម
- ចុះជួបកសិករនៅក្នុងក្រុម និមួយៗ
- ធ្វើការណែនាំពីបច្ចេកទេសផ្សេងៗ និងជួយដោះស្រាយបញ្ហាប្រឈមដែលពួកគាត់កំពុងជួបប្រទះ ។
+ លទ្ធផល
បន្ទាប់ពីការតាមដានយើងសង្កេតឃើញថាកសិករមានការដាំដុះតិចតួចនៅឡើយ ដោយ ពួកគាត់កំពុងរវល់ច្រូតកាត់ និងបានណែនាំអពីកាសម្អាតស្មៅ ការប្រើប្រាស់ជីតាមដំណាក់កាលរបស់ដំណាំ សុវត្ថិភាព នៃការប្រើប្រាស់ថ្នាំកសិកម្ម និងបានជម្រុញពួកគាត់ឲ្យប្រើប្រាស់ទុយោដំណក់ទឹក ទុយោសាច ដើម្បីចំណេញពេលវេលា និងកម្លាំពលកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម