ចុះប្រមូលព័ត៌មានទីផ្សារពីអាជីវករលក់ដូរបន្លែ និងសិក្សារការយល់ដឹងរបស់អ្នកប្រើប្រាស់បន្លែ(អ្នកទិញបន្លែ)ពីសារប្រយោជន៍នៃបន្លែក្នុងស្រុក ,ភាពខុសគ្នានៃបន្លែនាំចូល និងភាពពេញចិត្តចំពោះបន្លែសុវត្ថិភាពនៅក្នុងផ្សារសំរោង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
363

នៅថ្ងៃសៅរ៍ ១២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩  កញ្ញា ស៑ា សុភី លោក ហៀង គឹមហុង និងលោក មាន ម៉ិក មន្ត្រីអនុវត្តនគម្រោងឈេន បានចុះប្រមូលព័ត៌មានទីផ្សារពីអាជីវករលក់ដូរបន្លែ និងសិក្សារការយល់ដឹងរបស់អ្នកប្រើប្រាស់បន្លែ(អ្នកទិញបន្លែ)ពីសារប្រយោជន៍នៃបន្លែក្នុងស្រុក ,ភាពខុសគ្នានៃបន្លែនាំចូល និងភាពពេញចិត្តចំពោះបន្លែសុវត្ថិភាពនៅក្នុងផ្សារសំរោង។

+ គោលបំណងៈ 
 - សិក្សាព័ត៌មានទីផ្សារបន្លែ( ប្រភពនាំបន្លែចូល ,តម្រូវការបន្លែប្រចាំថ្ងៃ ប្រចាំខែ និងប្រភេទអតិថិជន) 
 - សិក្សាពីកំរិតយល់ដឹងរបស់អ្នកទិញហូប និងឈ្មួញលក់បន្លែ ពីអត្ថប្រយោជន៍បន្លែក្នុងស្រុក និងបន្លែនាំចូល
 - សិក្សាពិភាពពេញចិត្ត របស់អ្នកហូប និងឈ្មួញលក់បន្លែ រវាងបន្លែក្នុងស្រុក និងបន្លែនាំចូល
 - សិក្សាពីភាពពេញចិត្តរបស់អ្នកហូប អំពីបន្លែសុវត្ថិភាព ក្នុងការបង្កើតឲ្យមានស្ដង់លក់បន្លែសុវត្ថិភាព ឬផ្សារណាត់លក់បន្លែសុវត្ថិភាពនៅក្នុងស្រុក។

+ សកម្មភាព និងលទ្ធផល
- លោក ហៀង គឹមហុង បានសម្ភាសន៍អាជីវករលក់បន្លែចំនួន០៣នាក់ ស្រី០៣នាក់ និងអ្នកទិញបន្លែចំនួន១០នាក់ ស្រី០៨នាក់។
លោក មាន មិុក បានសម្ភាសន៍ អ្នកទិញបន្លែចំនួន១០ នាក់១០ស្រី
និងនាងខ្ញុំបានសម្ភាសន៍ អាជីវករលក់បន្លែចំនួយ០៣នាក់ ស្រី០៣នាក់ និងអ្នកទិញបន្លែប្រើប្រាស់(អ្នកហូបបន្លែ)ចំនួន១០នាក់ ស្រី ០៨នាក់។
      ជាលទ្ធផលសម្ភាសន៍អ្នកលក់បន្លែបានចំនួន០៦នាក់ ស្រី០៥នាក់ និងអ្នកប្រើប្រាស់បន្លែ(អ្នកទិញបន្លែ)ចំនួន៣០នាក់ ស្រី២៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter