ចុះស្រង់ពត៍មានទីផ្សារ ក្នុងស្រុកអន្លង់វែង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
289

ថ្ងៃព្រហស្បត្តិ៍ ១០រោច ខែកក្តិក  ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩  លោក សេន បូរ៉ែន និង លោក ប៉ិត ឆោម មន្ត្រីអនុវត្តន៍គម្រោងឈេន បានចុះស្រង់ពត៍មានទីផ្សារ ក្នុងស្រុកអន្លង់វែង ដែលយើងសម្ភាសន៍ឈ្មួញលក់បន្លែបានចំនួន០៦នាក់ ស្រី០៦នាក់ និងអ្នកស្រុកទិញបន្លែចំនួន២០នាក់ ស្រី១៥នាក់។ 
+ គោលបំណងៈ 
    -សិក្សាព័ត៌មានទីផ្សារបន្លែ (តម្រូវការបន្លែប្រចាំថ្ងៃ ប្រចាំខែ និងប្រភពនាំចូល)
    -អង្កេតលើកំរិតនៃការយល់ដឹងរបស់អ្នកទិញហូប   និងឈ្មួញលក់បន្លែថាតើមួយណាជាបន្លែក្នុងស្រុក មួយណាជាបន្លែនាំចូល
    -អង្កេតលើកំរិតនៃការយល់ដឹង របស់អ្នកទិញហូប និងឈ្មួញលក់បន្លែ រវាងអត្ថប្រយោជន៍ បន្លែក្នុងស្រុក និងនាំចូល 
    -អង្កេតកំរិតនៃភាពពេញចិត្ត របស់អ្នកហូប និងឈ្មួញលក់បន្លែ រវាងបន្លែក្នុងស្រុក និងបន្លែនាំចូល
    -ចំណាប់អារម្មណ៍ អ្នកហូប និងឈ្មួញលក់បន្លែ ក្នុងការបង្កើតឲ្យមានផ្សារណាត់លក់បន្លែ ក្នុងស្រុក។

ចំនួនអ្នកចូលទស្សនា
Flag Counter