ព្រឹកថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គម្រោងឈេនបានរៀបចំកិច្ចប្រជុំបច្ចេកទេសប្រចាំខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកចូលរួមសរុបចំនួន១៧នាក់ ស្រី០៤នាក់ ។
+សមាសភាពចូលរួម:
- គម្រោង Chain : ២/០ នាក់
- PDAFF-OMC : ៧/១ នាក់
- PDOWA : ៤/៣ នាក់
- RCEDO : ២/១ នាក់
- KBA : ២/០ នាក់
+សកម្មភាព
-រំលឹកពីលទ្ធផលកិច្ចប្រជុំខែមុន
-បង្ហាញពីលក្ខខណ្ឌក្នុងការវាយតម្លៃឡើងថ្នាក់ក្រុម
-បង្ហាញពីវឌ្ឍនភាពសកម្មភាពរបស់ដៃគូអនុវត្តគម្រោងឈេន
-បង្ហាញពីការធ្វើអង្កេតទីផ្សារ
-បង្ហាញពីការធ្វើអង្កេតទិន្នន័យមូលដ្ឋាននៃបណ្តុំកសិករ
-បង្ហាញពីផែនការចម្ការពិសោធន៍ ត្រសក់ផ្អែម និងខ្ទឹមបារាំង
+លទ្ធផល
-មន្តី្រអនុវត្តដឹងព័ត៍មានបន្ថែមពីការវាយតម្លៃឡើងថ្នាក់
-មន្ត្រីដឹងពីផែនការសកម្មភាពដែលនៅសល់សម្រាប់ចុះបន្ត
-កសិករគម្រូដែលទៅទស្សនកិច្ចត្រសក់ផ្អែម និងខ្ទឹមបារាំង នៅខេត្តបន្ទាយមានជ័យ ពួកគាត់សម្រេចចិត្តបង្កើតចំការពិសោធន៍ដំណាំនេះ និងមានត្រៀមផ្ទៃដីសម្រាប់ដាំដុះ
-ការអង្កេតទីផ្សារ ៖ ១.ផ្សារអន្លង់វែងមាន : អ្នកលក់ ៦នាក់ និងអ្នកទិញ ២០នាក់ ២.ផ្សារសំរោងមាន : អ្នកលក់ ៦នាក់ និងអ្នកទិញ ៣០នាក់
+ផែនការបន្ត
-ប្រជុំបច្ចេកទេសប្រចាំខែវិច្ឆិកា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩
-ប្រជុំប្រចាំឆ្នាំ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីរួមខេត្តក្រចេះ
-ពិព័រណ៍តាំងបង្ហាញបន្លែ និងផ្លែឈើនៅកម្ពុជាលើកទី១២ នឹងធ្វើនៅខរត្តសៀមរាប (២១-២៤/១២/២០១៩)
-របាយការណ៍ត្រីមាសទី០៤ យកចន្លោះពីថ្ងៃទី១០-១៥/១២/២០១៩
-ការបង្កើតស្តង់បន្លែអ្នកភូមិ នឹងធ្វើនៅដើមឆ្នាំ២០២០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម