ចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែអាជីព នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
190

នៅថ្ងៃអាទិត្យ ៦រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡៅ ចាន់សារុន  មន្រ្តីអនុវត្តគម្រោងឈេន បានចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែអាជីព នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ដែលបានចុះបង្ហាញកសិករបានចំនួន ០៧ គ្រួសារ។
+ គោលបំណង
-  បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។ 
-  អោយកសិករស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
 + សកម្មភាព
    ១- ចុះបង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។ 
     ២- ចុះបង្ហាញពីផែនការផលិតកម្ម និងទីផ្សារ
              - ការជ្រើសរើសមុខដំណាំ
              - ផែនការផលិតផល
              - ផែនការទីផ្សារសម្រាប់លក់ផលិតផល
       ៣- បណ្តាញទីផ្សារ
       ៤ - បញ្ហា និង ដំណោះស្រាយ
       ៥- បង្ហាញកសិករ អោយស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
 + លទ្ធផល
    -ជាលទ្ធផលកសិករបានស្កាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែដែលសហការណ៍ជាមួយគម្រោង។
    -ចុះពិនិត្យការដាំដុះរបស់ក្រុមកសិករដែលកំពង់ដាំដុះបន្លែ និងកំពុងប្រមូលផល។
    -បញ្ហាប្រឈម ត្រសក់បានធ្លាក់ថ្លៃ បោះឲ្យឈ្នួញបាន ៧០០៛/kg
    -កសិករជាប់រវល់ មិនទាន់បានធ្វើជើងដំណាំខាត់ណាផ្កា
    -រោងប្លាស្ទិកកសិករមិនទាន់បានដាំដុះដោយគាត់ទុកចាំរដូវស្សា៕

ចំនួនអ្នកចូលទស្សនា
Flag Counter