ថ្ងៃអាទិត្យ ៦ រោច ខែកត្តិក ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សំ បុង មន្រ្តីអនុវត្តក្នុងគម្រោងឈេន បានចុះបណ្តុះបណ្តាលជំងឺ និងការបំផ្លាញ សត្វល្អិតលើដាំណាំរបស់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិបេង ឃុំបេង ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុបចំនួន១៨/១៣នាក់ ។
+សកម្មភាព
-បានបណ្តុះបណ្តាលកសិករអំពីការពារសត្វល្អិត និងវិធីកកម្ចាត់សត្វល្អិត
-បានបង្ហាញពីការគណនាការផលិតកូនដំណាំបន្លែក្នុងចម្ការ
+បញ្ហាប្រឈមកសិករ
-ដំណាំស្ពៃមានដង្កូវសុីបណ្តូល
-ដំណាំសណ្តែកកួរមានចៃខ្មៅ
+លទ្ធផល
-បានរំលឹកមេរៀនចាស់កន្លងមក
-កសិករបានយល់ដឹងពីការពារសត្វល្អិត និងជំងឺផ្សេងៗ
-កសិករបានយល់ដឹងពីការគណនាផលិតកូនដំណាំបន្លែ
-បានណែនាំឱ្យកសិករធ្វើការសម្អាតស្មៅ
ក្នុងចម្ការ
-បានឱ្យកសិករដាំពោតជុំវិញចម្ការការពារ
-បានឱ្យកសិករពិនិត្យជុំវិញចម្ការ២ថ្ងៃម្តង ដើម្បីតាមដានស្ថានភាពសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗលើដំណាំ
-ណែនាំឱ្យកសិករដាំដំណាំឆ្លាស់គ្នា
-បានណែនាំឱ្យកសិករប្រើថ្នាំពលធម្មជាតិ
-បានឱ្យប្រើប្រាស់ថ្នាំគីមីប្រើដើម្បីការពារ និងកម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ត្រូវគោរពតាមការណែនាំបច្ចេកទេស ដែលបញ្ជាក់លើសំបកកញ្ចប់ថ្នាំមុនយក ទៅប្រើប្រាស់ ។
-បានចុះត្រួតពិនិត្យការដាំបន្លែរបស់កសិករតាមគ្រួសារនីមួយៗ
-បានជួយលើកទឹកចិត្តឱ្យកសិករបន្តដាំបន្លែគ្រប់ៗគ្នាតាមផ្ទះនីមួយៗ
-កសិករមានបន្លែនៅសល់បានធ្វើការកែច្នៃទៅជាជ្រក់ សម្រាប់លក់បន្ត៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម