ចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លងវែង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
177

នៅថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡៅ ចាន់សារុន  មន្រ្តីអនុវត្តគម្រោងឈេន បានចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លងវែង ដែលបានចុះបង្ហាញកសិករចំនួន ៤ គ្រួសារ។

+ គោលបំណង

-  បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។

-  អោយកសិករស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។

 + សកម្មភាព

    ១- ចុះបង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។

     ២- ចុះបង្ហាញពីផែនការផលិតកម្ម និងទីផ្សារ

              - ការជ្រើសរើសមុខដំណាំ

              - ផែនការផលិតផល

              - ផែនការទីផ្សារសម្រាប់លក់ផលិតផល

       ៣- បណ្តាញទីផ្សារ

       ៤ - បញ្ហា និង ដំណោះស្រាយ

       ៥- បង្ហាញកសិករ អោយស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។

 + លទ្ធផល

    -ជាលទ្ធផលកសិករបានស្កាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែដែលសហការណ៍ជាមួយគម្រោង។

    -ចុះពិនិត្យការដាំដុះរបស់ក្រុមកសិករដែលកំពង់ដាំដុះបន្លែ និងកសិករបានធ្វើចម្ការបង្ហាញលើដំណាំត្រសក់ដែលកំពុងប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter