ចុះបណ្តុះបណ្តាលពីជំងឺ និងការបំផ្លាញ សត្វល្អិតលើដាំណាំរបស់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិគោកធំ ឃុំអំពិល ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
326

ថ្ងៃសៅរ៍ ៥ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សំ បុង មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលជំងឺ និងការបំផ្លាញ សត្វល្អិតលើដាំណាំរបស់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិគោកធំ ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុប ចំនួន១៩/០៩នាក់ ។

+សកម្មភាព

-បានបណ្តុះបណ្តាលកសិករអំពីការពារសត្វល្អិត និងវិធីកកម្ចាត់សត្វល្អិត

-បានបង្ហាញពីការគណនាការផលិតកូនដំណាំបន្លែក្នុងចម្ការ

+បញ្ហាប្រឈមកសិករ

-ដំណាំស្ពៃមានដង្កូវសុីបណ្តូល

-ដំណាំមានជំងឺផ្សិត

+លទ្ធផល

-បានរំលឹកមេរៀនចាស់កន្លងមក

-បានបង្ហាញពីសារៈសំខាន់នៃការដាំបន្លែ ដល់កសិករឱ្យយល់ដឹងពីអាហារូបត្ថម្ភ

-បានណែនាំឱ្យកសិករធ្វើការសម្អាតស្មៅ

ក្នុងចម្ការឱ្យស្អាត និងសម្អាតដំណាំចាស់ៗកើតជំងឺផ្សិតកំទេចចោលឆ្ងាយ

-បានឱ្យកសិករដាំពោតជុំវិញចម្ការការពារ

-បានឱ្យកសិករពិនិត្យជុំវិញចម្ការ២ថ្ងៃម្តង ដើម្បីតាមដានស្ថានភាពសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗលើដំណាំ

-ណែនាំឱ្យកសិករដាំដំណាំឆ្លាស់គ្នា

-បានណែនាំឱ្យកសិករប្រើថ្នាំពលធម្មជាតិ

-បានឱ្យប្រើប្រាស់ថ្នាំគីមីប្រើដើម្បីការពារ និងកម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ត្រូវគោរពតាមការណែនាំបច្ចេកទេស ដែលបញ្ជាក់លើសំបកកញ្ចប់ថ្នាំមុនយក ទៅប្រើប្រាស់ ។

-បានណែនាំឱ្យកសិករកែប្រែគុណភាពដី គឺត្រូវប្រើប្រាស់អាចម៍គោ២គក្រ/ម៉ែត្រកា រ៉េសម្រាប់ទ្រាប់បាត ។

-បានជួយលើកទឹកចិត្តឱ្យកសិករបន្តដាំបន្លែគ្រប់ៗគ្នាតាមផ្ទះនីមួយៗ៕

ចំនួនអ្នកចូលទស្សនា
Flag Counter