ចុះបណ្តុះបណ្តាលជំងឺ និងការបំផ្លាញ សត្វល្អិតលើដាំណាំរបស់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
208

ថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩

លោក សំ បុង មន្រ្តីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលជំងឺ និងការបំផ្លាញ សត្វល្អិតលើដាំណាំរបស់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារនៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ដោយមានអ្នកចូលរួមសរុប ចំនួន១០/០៦នាក់ ។

+សកម្មភាព

-បានបណ្តុះបណ្តាលកសិករអំពីការពារសត្វល្អិត និងវិធីកកម្ចាត់សត្វល្អិត

-បានបង្ហាញពីការគណនាការផលិតកូនដំណាំបន្លែក្នុងចម្ការ

+បញ្ហាប្រឈមកសិករ

-ដំណាំខ្វះសារធាតុចិញ្ចឹម

-ដំណាំកើតជំងឺផ្សិត

-ដំណាំមានវត្តមានអណ្តើកមាស

+លទ្ធផល

-បានណែនាំឱ្យកសិករធ្វើការសម្អាតស្មៅ

ក្នុងចម្ការឱ្យស្អាត និងសម្អាតដំណាំចាស់ៗកើតជំងឺផ្សិតកំទេចចោលឆ្ងាយ

-បានឱ្យកសិករធ្វើការកាត់តែងមែកដំណាំ

-បានឱ្យកសិករដាំពោតជុំវិញចម្ការការពារ

-បានឱ្យកសិករពិនិត្យជុំវិញចម្ការ២ថ្ងៃម្តង ដើម្បីតាមដានស្ថានភាពសត្វល្អិតបំផ្លាញ និងជំងឺផ្សេងៗលើដំណាំ

-ណែនាំឱ្យកសិករដាំដំណាំឆ្លាស់គ្នា

-បានណែនាំឱ្យកសិករប្រើថ្នាំពលធម្មជាតិ

-បានឱ្យប្រើប្រាស់ថ្នាំគីមីប្រើដើម្បីការពារ និងកម្ចាត់សត្វល្អិត និងជំងឺផ្សេងៗ ត្រូវគោរពតាមការណែនាំបច្ចេកទេស ដែលបញ្ជាក់លើសំបកកញ្ចប់ថ្នាំមុនយក ទៅប្រើប្រាស់ ។

-បានណែនាំឱ្យកសិករកែប្រែគុណភាពដី គឺត្រូវប្រើប្រាស់អាចម៍គោ២គក្រ/ម៉ែត្រកា រ៉េសម្រាប់ទ្រាប់បាត ។

-បានជួយប្រាប់ឱ្យកសិករប្រើប្រាស់ជីកាល់លី ដើម្បីជំនួយដល់ផ្លែដំណាំបានផលល្អ៕

ចំនួនអ្នកចូលទស្សនា
Flag Counter