នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡៅ ចាន់សារុន មន្រ្តីអនុវត្តគម្រោងឈេន បានចុះបង្ហាញស្តីពីការផ្សារភ្ជាប់ទីផ្សាររវាងអ្នកលក់សម្ភារកសិកម្ម អ្នកប្រមូលទិញបន្លែ ទៅកសិករ ដល់ក្រុមកសិករដាំបន្លែពាក់កណ្តាលអាជីព នៅភូមិឆ្កែស្រែង ឃុំជើងទៀន ស្រុកចុងកាល់ ដែលមានកសិករចូលរួមចំនួន ១១នាក់ ស្រីចំនួន ០៧នាក់។
+ គោលបំណង
- បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
- អោយកសិករស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+ សកម្មភាព
១- បង្ហាញពីគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ។
២- ផែនការផលិតកម្ម និងទីផ្សារ
- ការជ្រើសរើសមុខដំណាំ
- ផែនការផលិតផល
- ផែនការទីផ្សារសម្រាប់លក់ផលិតផល
៣- បណ្តាញទីផ្សារ
៤ - បញ្ហា និង ដំណោះស្រាយ
៥- បង្ហាញកសិករ អោយស្កាល់អ្នកលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែ ។
+ចុះបង្ហាញរៀបប្រពន្ធស្រោចស្រព្វ ជូនកសិករ ព្រៀត ហៃ
+ចុះពិនិត្យការដាំដុះរបស់កសិករ អៀម ថាត់
+ លទ្ធផល
-ជាលទ្ធផលកសិករចូលរួមយល់ដឹងគោលបំណង និងសារៈសំខាន់នៃការផ្សារភ្ជាប់ទីផ្សារ និងបានស្កាល់ដេប៉ូលក់សម្ភារកសិកម្ម និងអ្នកប្រមូលទិញបន្លែក្នុងតំបន់ ។
-កសិករបានរៀបចំដី និងបានកំពុងដាំដុះបន្លែបន្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម