ថ្ងៃពុធ១០កើត ខែកក្តិក ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានដឹកនាំក្រុមកសិករចូលរួមដំណើទស្សនកិច្ចសិក្សា នៅខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយគម្រោងឈេន និងគម្រោងGIZ RED-IV មានកសិករចូលរួមមកពីខេត្តគោលដៅចំនួន០៣ ខេត្តឧត្តរមានជ័យ, ព្រះវិហា និងខេត្តក្រចេះ សរុបចំនួន៣៨នាក់ ស្រ្តី០៤នាក់ ។
ដំណើទស្សនកិច្ចនេះមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម÷
+គោលបំណង
- ដើម្បីស្វែងយល់ពីបទពិសោធ ជោគជ័យលើកាដាំដំណាំត្រសក់ផ្អែម ខ្ទឹមប្រាំង ប៉េងបោះឆើរី ការអនុវត្តកសិកម្មល្អ (GAP)
- និងការស្វែងយល់ពីតម្លៃទីផ្សាបន្លែ
+ សកម្មភាព
- មតិស្វាគមន៍ និងបើកកម្មវិធីដោយលោក យ៉េង គ្រូសម្របសម្រួលផ្នែកបច្ចេកទេស របស់គម្រោងGIZ ។
- ជាកិច្ចបន្តរចុះទស្សនកិច្ចចម្កាដំណាំខ្ទឹមប្រាំង របស់បងប្រុស សូ សុភ័ណ្ឌ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ្ឌ បង្ហាញពីភាពជោគជ័យលើបច្ចេកទេសដាំដំណាំខ្ទឹមប្រាំង
- កសិករបន្ទាប់ លោកពូ យ៉ាង យឿង នៅភូមិចក្រគ្រៃ ឃុំជប់វារី ស្រុកព្រះណេតព្រះ បង្ហាញលើភាពជោគជ័យក្នុងការដាំដំណាំត្រសក់ផ្អែម ។
- ការបង្ហាញពីគុណប្រយោជន៍របស់អន្ទាក់ស្អិតចាប់សត្វល្អិត ដោយលោក ធុង ផុន អ្នកផ្គត់ផ្គង់សម្ភារកសិកម្ម នៅខេត្តបន្ទាយមានជ័យ ។
- ការបង្ហាញពីប្រភេទគ្រាប់ពូជបន្លែគ្រប់មុខ របស់លោក ចាន់ សុភាក់ តំណាងចែកចាយគ្រាបពូជបន្លែរបស់គ្រុមហ៊ុន known-you seed ។
+ ជាលទ្ធផល
បន្ទាប់ពីកាចុះទស្សនកិច្ចអស់រយះពេល១ថ្ងៃពេញ សរុបចុងក្រោយគ្រុមកសិករទទួលបាននូវចំណេះដឹង និងចំណាប់អារម្មណ៍មួយចំនួនដូចខាងក្រោម÷
- យល់ដឹងពីដំណើរការនៃការដាំដំណាំខ្ទឹមប្រាំងដោយជោគជ័យ ។
- យល់ដឹងច្បាស់ពីបទពិសោធលើការដាំដំណាំត្រសក់ផ្អែមដោយជោគជ័យ
- យល់ដឹងពីអត្ថប្រយោជន៍នៃការប្រើអន្ទាក់ស្អិតចាប់សត្វល្អិតចង្រៃ
- និងយល់ដឹងពីតម្រូវការប្រភេទពូជដំណាំត្រសក់ផ្អែមនៅលើទីផ្សានាពេលបច្ចុប្បន្ន ។