ថ្ងៃអង្គារ០៩កើត ខែកក្តិក ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្រ្តីអនុវត្តគម្រោងឈេន បានដឹកនាំក្រុមកសិករចំនួន ១០នាក់ ចូលរួមដំណើរទស្សនកិច្ចសិក្សា នៅខេត្តបន្ទាយមានជ័យ លើដំណាំ ត្រសក់ផ្អែម ប៉េងប៉ោះឆើរី និងខ្ទឹមប្រាំ ដែលរៀបចំឡើងដោយគម្រោងឈេន និងគម្រោង RED-IV របស់អង្គការ GIZ មានកសិករចូលរួមមកពីខេត្តគោលដៅចំនួន០៣ គឺខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តក្រចេះ សរុបទាំងអស់មានអ្នកចូលរួមចំនួន ៣៨នាក់ ស្ត្រី០៤នាក់ ដែលដំណើទស្សនកិច្ចនេះមានគោលបំណង សកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រោម៖
+ គោលបំណង
- ដើម្បីស្វែងយល់ពីបទពិសោធន៍ជោគជ័យលើការដាំដំណាំត្រសក់ផ្អែម ខ្ទឹមប្រាំង ប៉េងប៉ោះឆើរី និងការអនុវត្តកសិកម្មល្អ (GAP)
+ សកម្មភាព
ជាកិច្ចចាប់ផ្តើមមតិស្វាគមន៍ របស់ កញ្ញា ពិម សំណាង មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ និងមតិចំណាប់អារម្មណ៍ និងបើកកម្មវិធី ដំណើទស្សនកិច្ចសិក្សា ដោយលោក អុក ភារម្យ ប្រធានការិយាល័យកសិកម្មស្រុកមង្គល់បូរី
- ជាកិច្ចបន្តរការចុះទស្សនកិច្ចនៅចំការរបសលោកពូ ឃុង ប៉េង នៅភូមិអូរញ៉ូ ឃុំភ្នំតូច ស្រុកមង្គល់បូរី បង្ហាញពីបច្ចេកទេសបណ្តុះកូនត្រសក់ផ្អែម និងការរៀបចំប្រព័ន្ធស្រោចស្រព ។
- កិច្ចបន្តទៀតចុះទស្សនកិច្ចចំការរបស់អ្នកមីង ខេង ឃឿន នៅភូមិផ្លូវដំរីលើ ឃុំសឿ ស្រុកមង្គល់បូរី បង្ហាញទៅលើ ការអនុវត្តកសិកម្មល្អ (GAP) ដំណាំម្រះ, ប៉េងប៉ោះ, ប៉េងប៉ោះឆើរី និងដំណាំម្ទេស មានផ្ទៃដីដំដុះចំនួន០៣រ៉ៃ
- កសិករទី០៣ បងប្រុស គង់ សាអែម នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គល់បូរី បង្ហាញលើបច្ចេកទេសផ្សំល្បាយដីបណ្តុះកូន និងភាពជោគជ័យលើបច្ចេកទេសកាត់តៀងទម្រត្រប់ជាមួយប៉េងប៉ោះ ។
- កសិករទី០៤ អ៊ុប្រុស ឌឹម ធន នៅភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គល់បូរី បង្ហាញលើភាពជោគជ័យលើបច្ចេកទេសដាំដំណាំឆើរី និងការធ្វើកំណត់ត្រាលើចំណាយ ចំណូល លើផលិតកម្មដំណាំ ។
+ ជាលទ្ធផលសម្រេចបាន
បន្ទាប់ពីការចុះទស្សនកិច្ចចម្កាបន្លែ ពេញរយះពេល០១ថ្ងៃ រួចមក កសិករមានចំណាប់អារម្មណ៍ និងទទួលបាននូវចំណេះដឹងថ្មីៗដូចខាងក្រោម៖
- បច្ចេកទេសរៀបចំប្រព័ន្ធស្រោចស្រព ដោយប្រើទុយោក្បាល់តំណក់ទឹកជើងក្អែប
- ការធ្វើអនាម័យចម្កាបន្លែបានល្អ និងដាំដំណាំបង្វិល
- ការរៀបចំប្លង់ចម្កាបានល្អ
- បច្ចេកទេសផ្សំថ្នាំបណ្តេញធម្មជាតិ និងការប្រើអន្ទាក់ស្នេហ៍ចាប់សត្វល្អិត
- បច្ចេកទេសផ្សំល្បាយដីបណ្តុះកូនដំណាំ
- បច្ចេកទេសផ្អាប់គ្រាប់ដំណាំមុនយកទៅដាក់បណ្តុះក្នុងថាស
- បច្ចេកទេសកាត់តរដើមត្រប់ជាមួយប៉េងប៉ោះ
- បច្ចេកទេសដាំដំណាំប៉េងប៉ោះឆើរីទទួលបាននូវទិន្នផលខ្ពស់
- និងការលំអិតលើកំណត់ត្រាចំណាយ និងចំណូលបានយ៉ាងក្បោះក្បាយ ។