ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក សំ បុង មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្មបានចូល រួមវគ្គស្តីពីការអនុវត្តបច្ចេកទេសគ្រឿងយន្តកសិកម្មខ្នាតតូចសម្រាប់អភិវឌ្ឍន៍ប្រទេស (Training Course on Practical Technology of Small Agricultural Machinery for DevelopingCountries)ឧបត្ភម្ថដោយការិយាល័យសម្រាប់ ការបណ្តុះបណ្តាលពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មនៃសាធាណៈរដ្ឋប្រជាមានិតចិន(Sponsor Ministry of Commerce of the People's Republic of China, Academy for InternationalBusinessOfficials)និងរៀបចំដោយ ក្រុមហ៊ុនកសិកម្មឡុងពីង (Organizer by Yuan Longping High-tech Agriculutre Co.,Ltd) ។
+ គោលបំណង
–ពង្រឹងកិច្ចសហការរវាងប្រទេសចិន និងប្រទេសកំពុងអភិវឌ្ឍន៍ ។
–ចែករំលែកបទពិសោធន៍បទពិសោធន៍សម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម ។
–ចែករំលែកបទពិសោធន៍ការអភិវឌ្ឍន៍ថ្មីៗគ្រឿងចក្រកសិកម្មលើវិស័យកសិកម្ម
–ចុះកម្មសិក្សាតាមក្រុមហ៊ុននិងស្ថានីយ៍ស្រាវជ្រាវផ្សេងៗដើម្បីរៀនសូត្រ ការអនុវត្តជាក់ស្តែង ។
+ សកម្មភាព
–ការបង្ហាញពីវប្បធម៌របស់ប្រទេសចិន (Introduction of Chinese Culture)
–ការបង្ហាញពីការណែនាំនៃគ្រឿងយន្តកសិកម្មមានដូចជាម៉ាស៊ីនភ្ជួររាស់ ដីម៉ាស៊ីនដាក់ជី(Introductionof Agricultural Machinery, Tillage and Soil Preparation Machinery and Fertilizer Machinery).
–ការបង្ហាញពីគំនិតរបស់ អ្នកដឹកនាំចិន លើការធ្វើអភិបាលកិច្ច (Chinese Leader’s Idea on Governance) ។
–ការបង្ហាញពីគោលនយោបាយ និងការការអនុវត្ត ការកាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន(Policy and Practice China’s Poverty Reduction).
–ការបង្ហាញពីបទពិសោធន៍ការអភិវឌ្ឍន៍កសិម្មរបស់ប្រទេសចិន(Experience of China’s Agriculture Development)
–ការបង្ហាញពីការធ្វើកំណែទម្រង់ប្រព័ន្ធដីកសិម្ម (China’s Agricultural Land System Reform).
–ការបង្ហាញពីការផ្សព្វផ្សាយលើកម្ពស់បច្ចេកទេសកសិកម្មរបស់ប្រទេសចិន (The Promotion of China’s Agricultural Technology).
–ការបង្ហាញពីចរនាសម្ព័ន្ធនិងដំណើរការសំខាន់នៃគ្រឿងយន្តកសិកម្ម សម្រាប់ការពារដំណាំ (The structure and Operational Principles of plant protection Machinery)
+ ដំណើរទស្សនៈកិច្ចសិក្សា
ក្រោយពីបានបញ្ចប់ការបង្ហាញជាទ្រឹស្តីបទពិសោធន៍អ្នករៀបចំវគ្គបណ្តុះបណ្តាល ក៏បានរៀបចំ ដំណើរទស្សនៈកិច្ចសិក្សាជាច្រើនកនែ្លងរួមមាន៖
–ដំណើរទស្សនៈកិច្ចទៅក្រុមហ៊ុនផលិតពូជស្រូវ (Yuan Long Ping High-tech Agriculture Co,Ltd)
–ដំណើរទស្សនៈកិច្ចទៅ រោងចក្រផលិតឧបករណ៍កសិកម្មនិងគ្រឿងយន្ត កសិកម្ម(Tech Industrial Park of Nongyou Group in Loudi City of Hunan Province).។
–ដំណើរទស្សនៈកិច្ចទៅក្រុមហ៊ុនផលិតនិងលក់គ្រឿងយន្តកសិកម្មគ្រប់ប្រភេទ និងអនុវត្តផ្ទាល់លើគ្រឿងចក្រ (Field trips and practice of tractors in Yiyang City of Hunan province.)
–ដំណើរទស្សនៈកិច្ចសាកលវិទ្យាល័យគ្រឿងយន្តកសិកម្ម នៅខេត្តហូនណាន (Hunan Agricultural University) ។
+ ចំណេះដឹងទទួលបាន
–បានយល់ដឹងពីលក្ខណៈភូមិសាស្រ្ត និងប្រពៃណីផ្សេងៗរបស់ប្រទេសចិន ។
–បានយល់ដឹងពីការចូលរួមរបស់ក្រុមហ៊ុននានាក្នុងការចូលរូមអភិវឌ្ឍកសិម្មនៅ ប្រទេសចិន ។
–បានយល់ដឹងពីប្រវត្តិនង្គ័ល គ្រឿងយន្តកសិកម្មនិងគំនូរបច្ចេកបច្ចេកទេស សម្រាប់ផលិត ឧបករណ៍គ្រឿងយន្តកសិកម្ម ។
–យល់ដឹងអំពីម៉ាស៊ីនគ្រឿងចក្រកសិកម្មច្រើនប្រភេទសម្រាប់វិស័យកសិកម្ម
–បានយល់ដឹងម៉ាស៊ីនប្រមូលគ្រាប់ស្រូវនិងម៉ាស៊ីនដាំគ្រាប់ស្រូវនិង ម៉ាស៊ីនបាញ់ថ្នាំលើដំណាំស្រូវ ។
–បានយល់ដឹងពីសារៈប្រយោជន៍នៃការប្រើប្រាស់ឧបករណ៍ដាំគ្រាប់ស្រូវ ។