នៅថ្ងៃចន្ទ ១កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោក លោក ហៀង គីមហុង និងកញ្ញា ស៊ា សុភី មន្រ្ដីអនុវត្ដគម្រោងឈេន បានរៀបចំទិវាចម្ការបង្ហាញលើដំណាំបន្លែខ្ទឹមស្លឹក នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ដោយមានការអញ្ជើញចូលរួមពី:
- លោក ឡាយ ដឿន មេឃុំជើងទៀន
- លោក ធិង ធុល មេភូមិជើងទៀន
- លោកទិល ប៊ុនណេង មន្រ្ដីនៃមន្ទីរកិច្ចការនារីខេត្ត
- លោក ម៉ាង ធិ ដេប៉ូផ្គត់ផ្គងសម្ភារកសិកម្មស្រុកចុងកាល់
- លោក ព្រីញ សុផល តំណាងក្រុមហ៊ុន East West Seed និងកសិករសរុបចំនួននាក់៤១ ស្រី៣២នាក់ដោយមានសកម្មភាព និងលទ្ធផលដូចខាងក្រោម÷
++ គោលបំណង
- បង្ហាញលពីលទ្ធផលនៃការធ្វើចម្ការបង្ហាញ
- ផ្សព្វផ្សាយបច្ចេកទេសថ្មីៗ និងពូជល្អៗដែលផ្ដល់ទិន្នផលខ្ពស់ស្របតាមតម្រូវការទីផ្សារ
- ភ្ជាប់កសិករជាមួយទីផ្សារ និងអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម
- ចែករំលែកបទសោធន៍ និងចំណេះដឹងល្អៗពីកសិករដែលអនុវត្តន៍ចម្ការបង្ហាញ ដល់កសិករចូលរួម ។
+ សកម្មភាព
- ប្រកាស គណៈអធិបតី ដែល បានអញ្ជើញចូលរួម ក្នុងកម្មវិធីទិវាចម្ការបង្ហាញដំណើរការដោយ:
- លោក ឡាយ ដឿន មេឃុំចុងកាល់ បានមានមតិស្វាគមន៍ ថ្លែងអំណរគុណដល់មន្ទីរកសិកម្ម និងគម្រោងឈេន បន្ទាប់មកលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះលទ្ធផលនៃចម្ការបង្ហាញ លើកទឹកចិត្តដល់កសិករដែលចូលរួមឲ្យអនុវត្តន៍ដាំដុះបន្លែតាមបច្ចេកទេសថ្មីនេះ ដើម្បីទទួលបានលទ្ធផលល្អដូចកសិករគំរូ និងបានប្រកាសបើកដំណើរការកម្មវិធី
- បង្ហាញរបាយការណ៍ដំណើរការអនុវត្ដចម្ការបង្ហាញ
- មតិស្វាគមន៍ និងចែករំលែកបទពិសោធន៍របស់ម្ចាស់ចម្កាចំពោះការអនុវត្តដាំដុះតាមបច្ចេកទេស
- ដំណើរការទស្សនៈកិច្ចចម្ការបង្ហាញលើដំណាំខ្ទឹមស្លឹក
- បទបង្ហាញរបស់លោក ព្រិញ សុផល តំណាងក្រុមហ៑ុនគ្រាប់ពូជ East West Seed
- បទបង្ហាញរបស់ លោក ម៉ាង ធិ ជាម្ចាស់ដេប៉ូផ្គត់ផ្គង់សម្ភារកាកម្មស្រុកចុងកាល់ ។
-មតិចាប់អារម្មណ៍ និងបទបង្ហាញរបស់លោកទិល ប៊ុនណេង តំណាងមន្ទីរកិច្ចការនារីខេត្ត អំពីតួនាទីបុរស់-ស្រ្ដីក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងអាហារូបត្ថម្ភក្នុងគ្រួសារ ដោយបានថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តដែលបានសហការជាមួយដៃគូរនានាក្នុងកា និងបានជំរុញលើកទឹកចិត្តដល់កសិករដាំបន្លែ ឲ្យបង្កើតការដាំដុះបន្លែដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គងជីវភាព និងជួយឲ្យគ្រួសារមានសុខភាពល្អ លំបំបាត់អំពើហិង្សាក្នុងគ្រួសារ មានបន្លែផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ កាត់បន្ថយការបន្លែចូលពីខាងក្រៅជាដើម និងចុងបញ្ចប់ បានប្រកាសបិទកម្មវិធីទិវាចម្ការបង្ហាញ ។
++ លទ្ធផល
កសិករចូលរួមបានយល់ដឹង និងឃើញផ្ទាល់ពី:
- ការអនុវត្តបច្ចេកទេសថ្មីៗ ពូជល្អៗ និងវិធានការដំដុះល្អៗនៅក្នុងចម្ការ
- បានយល់ដឹងបន្ថែមពីការគ្រប់គ្រងកត្តាចង្រៃនានាក្នុងចម្ការដំណាំ
- យល់ដឹងពីភាពខុសគ្នារវាងការដាំដុះតាមទំលាប និងការដាំដុះតាមបច្ចេកទេស
- យល់ដឹងពីតួនាទីបុរស់-ស្រ្ដីក្នុងការលើកកម្ពស់អាហារូបត្ថម្ភគ្រួសារ។