នៅថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោក ឡៅ ចាន់សារុន មន្រ្ដីអនុវត្តគម្រោងឈេន បានចុះរៀបចំទិវាចម្ការស្ដីពី ដំណើការនៃការរៀបចំផ្ទះប្លាស្ទិក នៅផ្ទះកសិករ យ៉ន ចន្នី ស្ថិតក្នុងភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
+សមាសភាព
- លោក យិន ដាច់ មេភូមិសន្តិភាព
- កសិករចូលរួមចំនួន ១៧ នាក់ ស្រីចំនួន ០៦នាក់។
+ គោលបំណង
- ផ្ដល់ចំណេះដឹងដល់អ្នកចូលរួមអំពីផ្ទះប្លាស្ទិកគំរូថ្មី(សង់អំពីឈើ និងឬស្សី ប្រក់ដំបូលប្លាស្ទិក)
- ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃផ្ទះប្លាស្ទិក
+សកម្មភាព
- ជាកិច្ចចាប់ផ្តើម ខ្ញុំបាទបានធ្វើការណែនាំ បង្ហាញពីគោលបំណងនៃទស្សនៈកិច្ចសិក្សារំលឹកកសិករឲ្យស្គាល់ពីឈ្មោះគម្រោង ម្ចាស់ឧបត្ថម្ភគម្រោង សារៈប្រយោជន៍ការបង្កើតគម្រោង ទិសដៅរបស់គម្រោង ។
- ចំណាប់អារម្មណ៍ និងមតិសំណេះសំណាលរបស់ យិន ដាច់ មេភូមិសន្តិភាព។
- បង្ហាញពីដំណើរការរៀបចំតំឡើងរោង
- គណនាទំហំរបស់រោង និងសម្ការដែលត្រូវប្រើប្រាស់ក្នុងការរៀបចំតំឡើងរោង
- គណនាផ្ទៃដីសម្រាប់ការដាំដំណាំបន្លែ
- គណនាថ្លៃដើមក្នុងការសាងសង់
- អនុវត្តន៍រៀបចំតម្លើងរោង និងប្រក់ដំបូលរោង
- ចូលរួមហូបអាហារសាមគ្គី
+ លទ្ធផល
កសិករចូលរួមទទួលបានចំណេះដឹងពី៖
- ដំណើរការក្នុងការរៀបចំតំឡើងផ្ទះប្លាស្ទិក
- អត្ថប្រយោជន៍នានានៃផ្ទះប្លាស្ទិក
- ថ្លៃដើម ឬតម្លៃសរុបក្នុងការសាងសងផ្ទះប្លាស្ទិក
- ការជ្រើសរើសមុខដំណាំសមស្របនឹងផ្ទះប្លាស្ទិក
- និងបន្តការផ្សព្វផ្សាយបន្ថែមពីផ្ទះប្លាស្ទិកគំរូថ្មី សមស្របនឹងកសិករក្នុងការចំណាយថ្លៃដើមតិច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម