ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ កញ្ញា ស៊ា សុភី និងលោក ហៀង គឹមហុង មន្រ្ដីអនុវត្តន៍គម្រោងឈេន បានដឹកនាំក្រុមកសិករមកពីភូមិឃ្លាំងកណ្ដាល ភូមិទួលសាលា ឃុំត្រពាំងប្រីយ៍ និងកសិករនៅភូមិយាងត្បូង ឃុំអន្លង់វែង មកសិក្សាផ្លាស់ប្ដូរបទពិសោធន៍ រវាងកសិករ និងកសិករ នៅភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ដោយមានកសិករចូលរួមចំនួន១៦នាក់ស្រី០៨នាក់។
++គោលបំណង
- បង្ហាញពីលទ្ធផលនៃការអនុវត្តចម្ការបង្ហាញលើបច្ចេកទេសតគល់ និងប៉េងប៉ោះ និងចម្ការបង្ហាញដំណាំបន្លែទូទៅ
- ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការដាំបន្លែ, ការអនុវត្តន៍បច្ចេកទេសថ្មីៗនិងការប្រើប្រាស់ពូជល្អៗដែលទទួលបានទិន្នផលខ្ពស់ ស្របតាមតម្រូវការទីផ្សារ
- ភ្ជាប់ទំនាក់ទំនងទីផ្សារជាមួយអ្នកប្រមូលទិញបន្លែក្នុងស្រុក និងដេប៉ូលក់សម្ភារកសិកម្ម។
++សកម្មភាព
- លោក ហៀង គឹមហុង បានធ្វើការណែនាំឲ្យស្គាល់គ្នា បង្ហាញពីគម្រោងឈេន ដៃគូសហការអនុវត្តន៍ និងបង្ហាញពីគោលបំណង ។
- មតិស្វាគមន៍របស់ម្ចាស់ចម្ការ និងការបង្ហាញពីចម្ការតាមផ្នែក។
- មតិស្វាគមន៍លោក គ្រី សុជាតិ និងបង្ហាញពីទីតាំងដេប៉ូ ប្រភេទសម្ភារកសិកម្មដែលដេប៉ូផ្គត់ផ្គង់ ។
- ដំណើរទស្សនកិច្ចចម្ការតគល់ត្រប់ និងប៉េងប៉ោះ, ចម្ការបង្ហាញដំណាំលើត្រប់វែង និងចម្ការដាំជីក្រហម(ជីនាងវង់)
- ការបង្ហាញពីបទពិសោធន៍តគល់ត្រប់ និងប៉េងប៉ោះរបស់លោក ម៉ៅ ម៉ៃ។
- កម្មវិធីសំនួរ-ចម្លើយ
- ការឆ្លុះបញ្ចាំងពីបច្ចេកទេសថ្មីដែលកសិករបានរៀនសូត្រ
- មតិថ្លែងអំណរគុណរបស់លោកស្រី យ៉ា មុំ តំណាងកសិករដែលចូលរួម ចំពោះម្ចាស់ចម្ការ។
++លទ្ធផល
បន្ទាប់ពីធ្វើការឆ្លុះបញ្ចាំង កសិករចូលរួមបានបង្ហាញពីចំណេះដឹងថ្មីដែលទទួលបាន:
- បច្ចេកទេសក្នុងការរៀបចំដី និងការលើករង
- បច្ចេកទេសក្នុងការរៀបចំប្រព័ន្ធស្រោចស្រប់
- បច្ចេកទេសតគល់ត្រប់ និងប៉េងប៉ោះ
- អត្ថប្រយោជន៍ក្នុងការដាំដំណាំចម្រុះ
- ទទួលបានព័ត៌មានបន្ថែមពីដេប៉ូផ្គត់ផ្គង់សម្ការកសិកម្ម និងឈ្មួញប្រមូលទិញបន្លែនៅផ្សារអន្លង់វែង។