ការបញ្រ្ជាបយេនឌ័រដោយគិតគូរពីកុមារក្នុងវិស័យកសិកម្ម(ការចំអិនបបរខាប់គ្រប់គ្រឿង) នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់
ចេញ​ផ្សាយ ២៧ តុលា ២០១៩
286

ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ការិ.ផ្សព្វផ្សាយ សហការជាមួយលោក មៀន វុទ្ធី ប្រធានការិយាល័យកសិកម្មស្រុកចុងកាល់ និងកញ្ញ ភួន លក្ខិណា មន្រ្ដីការិយាល័យផែនការ-គណនេយ្យ បានចុះផ្សព្វផ្សាយពី ការបញ្រ្ជាបយេនឌ័រដោយគិតគូរពីកុមារក្នុងវិស័យកសិកម្ម(ការចំអិនបបរខាប់គ្រប់គ្រឿង) នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់  ដោយមានអ្នកចូលរួមចំនួន២៣នាក់/ស្រ្តី២២នាក់។

+ គោលបំណង
   វគ្គផ្សព្វផ្សាយនេះចង់អោយកសិករយល់ដឹងពី:
-អ្វីទៅយេនឌ័រ តួនាទីភេទ និងយេនឌ័រ
-បង្ហាញពីសារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការអភិវឌ្ឍនកុមារ 
- របបអាហារដែលសស្រី្ដពពោះ និងបំបៅដោះកូនគួញ៉ាំ
- អន្ដរាគមន៍អាហារូបត្ថម្ភក្នុងបរិបទកសិកម្ម
- វិធីចំអិនបបរខាប់គ្រប់គ្រឿង

+សកម្មភាព
- លោក មៀន វុទ្ធី  មានមតិស្វាគមន៍ និងបើកវគ្គផ្សព្វផ្សាយ បន្ទាប់មក
- លោកស្រី ហម  សុគន្ធា បានធ្វើការការណែនាំអោយស្គាល់គ្នា បង្ហាញពីគោលបំណង និងបង្ហាញខ្លឹមសារមេរៀន:
- អ្វីទៅយេនឌ័រ តួនាទីភេទ និងយេនឌ័រ
- ការពារកុមារក្នុងវិស័យកសិកម្ម
- សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ
១០០០ថ្ងៃដំបូង
- អាហារដែលស្រ្ដីគួរទទួលញ៉ាំនៅកំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន
- អាហារសម្រាប់កុមារអាយុពី៦ខែ-២៤ខែ
- ទំនាក់ទំនងនៃសួនបន្លែគ្រួសារ និងអាហារូបត្ថម្ភ និងបានដឹកនាំអនុវត្តធ្ចំអិនបបរខាន់គ្រប់គ្រឿងបង្ហាញ។

**លទ្ធផល
 អ្នកចូលរួមបានយល់ពី:
- អ្វីទៅយេនឌ័រ ភាពខុសគ្នារវាងភេទ និងយេនឌ័រ
- យល់ពីការងារដែលកុមារគួធ្វើ ពេលទំនេរពីការសិក្សា ជាការងារដែលបង្កើនជំនាញ និងមិនបង្ករគ្រោះថ្នាក់។
- សារៈសំខាន់រវាងអាហាររូបត្ថម្ភ និងកសិកម្ម
- ស្រី្តជាម្តាយមានចាប់អារម្មណ៍ និងភ្លក់បបរខាប់គ្រប់គ្រឿងទាំងអស់គ្នា។ 

ចំនួនអ្នកចូលទស្សនា
Flag Counter