កិច្ចប្រជុំបច្ចេកទេសស្តីពីការអនុវត្តសកម្មភាពការងារកម្មវិធី ASPIRE ឆ្នាំ២០២០
ចេញ​ផ្សាយ ២៥ តុលា ២០១៩
177

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អេត វណ្ណនី ប្រធានការិយាល័យផែនការ គណនេយ្យ បានបន្តចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពីការអនុវត្តសកម្មភាពការងារកម្មវិធី ASPIRE ឆ្នាំ២០២០ នៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ជាគណៈអធិបតី។

ក. សមាសភាពអញ្ជើញចូលរួម 
១. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
២. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣. តំណាងអគ្គនាយកដ្ឋានកសិកម្ម
៤. តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
៥. ក្រុមការងារនាយកដ្ឋានផែនការ ស្ថិតិ
៦. ក្រុមការងារនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
៧. តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម
៨. តំណាងសាលាជាតិកសិកម្មព្រែកលៀប
៩. ក្រុមការងារលេខាធិការដ្ឋានASPIRE
១០. តំណាង IFAD
១១. តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង២៤
១២. ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីថ្នាក់ខេត្ត
១៣. អ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមសរុប ប្រមាណ ៨០នាក់។ 

ខ. គោលបំណងសំខាន់នៃកិច្ចប្រជុំថ្ងៃនេះគឺ
១. ពិនិត្យលើអនុសាសន៍ដែលផ្តល់ដោយក្រុមបេសកកម្មមើលថែ និងតម្រង់ទិសអនុវត្តកម្មវិធី ASPIRE ដើម្បីអនុវត្តសកម្មភាពដែលបានឯកភាពគ្នា

គ. សកម្មភាព
ក្នុងឱកាសបើកកិច្ចប្រជុំនេះ ឯកឧត្តម មាស ពិសិដ្ឋ បានមានមតិស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួម និងបានជម្រាបពីគោលបំណងក្នុងកិច្ចប្រជុំនេះ(ដូចបានបញ្ជាក់ក្នុងចំណុចខ)។ បន្ទាប់មកអង្គប្រជុំក៏បានចាប់ផ្តើមពិភាក្សាលើអនុសាសន៍ដែលផ្តល់ដោយបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រាប់មើលថែ និងតម្រង់ទិសអនុវត្តកម្មវិធី ASPIRE មានចំនួន៣៣ចំនុច ត្រូវកែសម្រួល និងធ្វើឲ្យប្រសើឡើង ដែលក្នុងនោះរួមមាន៖
១. ដំណើរការពិគ្រោះ និងពិនិត្យឡើងវិញនូវគោលនយោបាយផ្សព្វផ្សាយកសិកម្ម
២. សិក្សាពីប្រភពហិរញ្ញប្បទានអនាគត់សម្រាប់ផ្សព្វផ្សាយកសិកម្ម
៣. និរន្តរភាពនៃសេវាកម្ម ដោយប្រើប្រាស់សេវាផ្សព្វផ្សាយកសិកម្ម
៤. បរិក្ខារ E-Learning Facility
៥. ធ្វើឲ្យមានប្រាកដនូវការស្រង់ទិន្នន័យដែលបែងចែកទៅតាមយេនឌ័រ អាយុ និងភាពក្រីក្រ
៦. ធ្វើបញ្ចប់នូវផែនការសកម្មពាក់ព័ន្ធនឹងយេនឌ័រ និងយុវជនរបស់ ASPIRE
៧.ចាត់តាំងជនបង្គោលសម្រាប់កិច្ចការយេនឌ័រ និងយុវជន ជាផ្លូវការ
៨. រៀបចំ ឬកែលម្អសូចនាករ សម្រាប់ថវិកម្មវិធី
៩. ការរក្សាទុកកំណត់ត្រានៅកម្រិតកសិដ្ឋាន
១០. ស្រង់ព័ត៌មានស្តីពីលក្ខណៈនៃក្រុមកសិករ
១១. ការបង្កើតបណ្តាញនៃក្រុមកសិករ ឬបណ្តុំអាជីវកម្ម
១២. វិធីសាស្រ្តបណ្តុំអាជីវកម្មរួម
១៣. ការទទួលបានទុនវិនិយោគ
១៤. ការស្រង់ទិន្នន័យ M & E និង MIS នៅខេត្តគោលដៅថ្មី
១៥. ភ្ជាប់ក្រុមហ៊ុនដែលគាំទ្រដោយគម្រោងS-RET ជាមួយបណ្តុំអាជីវកម្ម
១៦. កែលម្អការបញ្ចូលកិច្ចអន្តរាគមន៍មានលក្ខណៈប្រព័ន្ធកសិកម្មចម្រុះ
១៧. ជំរុញច្នៃបង្កើតនូវប្រព័ន្ធកសិកម្មចម្រុះ និងការតាមដាន
១៨. អនុវត្តឲ្យទាន់ពេលវេលានូវអនុគម្រោង
១៩. ការកត់ត្រាយ៉ាងមានសណ្តាប់ធ្នាប់នូវអនុគម្រោងនៅក្នុង PID ឬSPD
២០. ប្រើប្រាស់ MIS សម្រាប់កំណត់ភាពត្រួតគ្នានៃអ្នកទទួលផល
២១. ការវិភាជបន្ថែមនូវPBCRG
២២. កែលម្អគម្រូទម្រង់ស្តង់ដា ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ
២៣. ការគ្រប់គ្រងចំណេះដឹង
២៤. បកប្រែលទ្ធផលនៃការសិក្សាអំពីករណីផ្សេងៗជាភាសាខ្មែរ ហើយចែករំលែក
២៥. រៀបចំធ្វើ ហើយបែងចែកលទ្ធផលនៃការសិក្សាអំពីករណី១០ថែមទៀត
២៦. ធ្វើឲ្យមានការកត់ត្រាលទ្ធផលប្រចាំឆ្នាំនៅក្នុងប្រព័ន្ធ M & E 
២៧. កែលម្អប្រព័ន្ធ MIS របស់ ASPIRE ហើយធ្វើឲ្យមានដំណើរការពេញលេញ
២៨. MIS របស់គម្រោង S-RET និងគម្រោង ASPIRE
២៩. ការរៀបចំ និងអនុម័តផែនការ AWPB ឆ្នាំ២០២០
៣០. ហិរញ្ញប្បទានបន្ថែម
៣១. ហិរញ្ញប្បទានសហប្រតិបត្តិការបន្ថែមរបស់សាធារណរដ្ឋកូរ៉េ
៣២. រៀបចំផែនការលទ្ធកម្ម ដោយប្រើប្រាស់វិធីសាស្រ្ត លទ្ធកម្ម និងតម្រូវការត្រួតពិនិត្យមិន និងក្រោយកិច្ចលទ្ធកម្ម ឱ្យស្របនឹងសេចក្តីដែលមានចែងក្នុងលិខិតជូនអ្នកខ្ចី
៣៣. ជំរុញពន្លឿនដំណើរការជ្រើសរើសសេវាកម្មកិច្ចសន្យាជួលអ្នកក្រៅ និងមានចំណុចផ្សេងៗជាច្រើនទៀត ដែលក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិ បានផ្តល់ជាអនុសាសន៍ និងជាជំនួយស្មារតីក្នុងការអនុវត្តគម្រោង។ 

ឃ. លទ្ធផលសម្រេចបាន
ក្រោយពីបានចូលរួមកិច្ចប្រជុំរួចមក ទទួលបានលទ្ធផលដូចខាងក្រោម÷
- ក្រុមការងារចូលរួមទាំងអស់ បានពិនិត្យលើអនុសាសន៍នីមួយៗទាំង៣៣ចំនុចដែលក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិបានតម្រង់ទិស ដោយមានការឯកភាពគ្នា ត្រូវធ្វើការកែសម្រួលឆ្លើយតបឲ្យទាន់ពេលវេលា ទៅតាមអ្វីដែលម្ចាស់គម្រោងចង់បាន និងធ្វើឲ្យការអនុវត្តន៍គម្រោងASPIREទទួលបានផ្លែផ្កាល្អ ទៅតាមស្ថាប័នជំនាញនីមួយៗដែលពាក់ព័ន្ធ និងត្រូវឆ្លើយតប។ 

ចំនួនអ្នកចូលទស្សនា
Flag Counter