ថ្ងៃព្រហស្បតិ៍១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩
+មន្ត្រីអនុវត្តក្នុងគម្រោងឈេនSNV
-លោក ហៀង គីមហុង បានចុះត្រួតពិនិត្យតាមដាន និងប្រឹក្សាបច្ចេកទេសដល់ ក្រុមកសិករដាំបន្លែ សួនគ្រួសារ នៅភូមិប្រាសាទអូរទង ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។
+ កសិករ យ៉ាន ហឹស ភេទប្រុស គាត់បានដាំដំណាំត្រសក់ទ្រើង ដាំបាន៣រង និងសណ្ដែកកួរ ៤រង។ ហើយដំណាំ ចាស់ៗ មានដូចជា ម្ទេស ត្រប់ ម្រះ ណែនាំគាត់អោយធ្វើជីកំប៉ុស្ដិ៍គគោក និងនិងកំប៉ុស្ដិ៍ទឹក ការលើកតាមបច្ចេកទេស ហើយប្រាប់គាត់ដាំដំណាំឆ្លាស់ កំដាំដំណាំដដែលនៅលើរងតែមួយ។
+ កសិករ អឺន ផៃ ភេទស្រី គាត់ដាំដំណាំខ្ទឹមស្លឹកបានចំនួន3រង និងម្ទេសចំនួន២រង ។ ណែនាំគាត់អំពីការរៀបចំដី និងការលើរង។ប្រាប់ពីវិធីសាស្រ្ដការពារសត្វល្អិត និងអោយគាត់សំអាតស្មៅ ចម្ការ។
+ យួក យ៉ត ភេទ ប្រុស នៅក្នុងចម្ការគាត់ នៅមានដំណាំចាស់ដដែល គាត់មិនទាន់បានរៀបចំថ្មីទេ ។
+ ខេម កែវ ភេទស្រី គាត់កំពុងតែរៀបចំដីដាំដំណាំត្រសក់ទ្រើង ។ បានណែនាំគាត់ពីការលើករង តាមបច្ចេកទេស និងការដាក់ទ្រើង ។
+ គា រ័ត្ន ភេទស្រី គាត់គ្រោងនិងដាំដំណាំ ស្ពៃក្រញ៉ាញ ស្ពៃចង្កឹះ និងត្រសក់ទ្រើង។
+ ហួន ហាច ភេទស្រី គាត់ដាំដំណាំខ្ទឹមស្លឹក និងរៀបចំដីដាំដំណាំសណ្ដែកកួរ ។ ណែនាំគាត់អោយសំអាតស្មៅក្នុងចម្ការ និងរបៀបកត់ត្រាចំណូលចំណាយប្រចាំថ្ងៃ ។
+ ហឹស សំរិន ភេទស្រី គាត់ទើបដាំដំណាំត្រសក់ស្រូវ។ ណែនាំគាត់ពីវិធីការពារសត្វល្អិត និងជំងឺ ។ ប្រាប់ថ្នាំកំចាត់អណ្ដើកមាស អោយគាត់ប្រើតាមការណែនាំនៅក្នុងសំបកថ្នាំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម