ថ្ងៃព្រហស្បតិ៍១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេសមុន និងក្រោយពេលប្រមូល និងផ្សាភ្ជាប់ទីផ្សារវាងកសិករដាំបន្លែ ជាមួយអ្នកលក់សម្ភារកសិកម្ម ដល់ក្រុមកសិករដាំបន្លែអាជីពនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង មានកសិករចូលរួមសរុបចំនួន ០៨នាក់ ស្រ្តី០២នាក់ ហើយមានសកម្មភាព និងលទ្ធផលសម្រេចបានដូចខាងក្រលម៖
+ សកម្មភាព
_ បង្ហាញពីបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលបន្លែ
_ សុវត្ថិភាព និងគុណភាពបន្លែ
_ ការវេចខ្ចប់ ស្តុកទុ និងដឹកជញ្ជូនបន្លែ
_ ការបង្ហាញពីវិធីសាស្ត្រស្តុកទុកបន្លែដោតប្រើប្រព័ន្ធចំហាយត្រជាក់(ECS)
_ និងបានធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករដាំបន្លែ ជាមួយនិងអ្នកលក់សម្ភារកសិកម្ម
១- ប៉ា គាវ
២- សម្បត្តិ ដាវី
៣- ផូ ម៉េង អ៊ី
+ លទ្ធផលសម្រេចបាន
ក្រោយពីបានការបង្ហាញ រួចមកកសិករមានការចាប់អារម្មណ៍ខ្លាំងលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
_ កសិករយល់ដឹងពីវិធីសាស្ត្រប្រមូលផល និងក្រោយពេលប្រមូលផល
_ យល់ដឹងពីសុវត្ថិភាព និងគុណភាពបន្លែ
_ យល់ដឹងពីវិធីសាស្ត្រវេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនបន្លែទៅកាន់ទីផ្សា
_ យល់ដឹងពីអត្ថប្រយោជនៃការស្តុទុកបន្កែដោយប្រើប្រព័ន្ធចំហាយត្រជាក់ (ECS) Evaporation Cooling System
_ និងបានធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករ ជាមួយនឹងអ្នកលក់សម្ភារកសិកម្ម ដែលពួកគាត់បានស្គាល់ស្រាប់នៅក្នុងក្រុងសំរោង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម