ចុះបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែដល់ក្រុមកសិករដាំបន្លែលក្ខណៈគ្រួសារ ស្ថិតនៅភូមិសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ២៥ តុលា ២០១៩
396

នៅថ្ងៃពុធ ១០រោច  ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ លោក ឡៅ ចាន់សារុន  មន្រ្ដីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែដល់ក្រុមកសិករដាំបន្លែលក្ខណះគ្រួសារ ស្ថិតនៅភូមិសឹង្ហ ឃុំគោកមន ស្រុកបន្ទាយអំពិល ដែលមានកសិករចូលរួមចំនួន០៩នាក់ ស្រីចំនួន ០៤នាក់ ។
• គោលបំណង
-  បង្កើតសមត្ថភាពចំណេះដឹងលើបច្ចេកទេសដាំបន្លែ ដល់ក្រុមកសិករ  និងដើម្បីពង្រីកការអនុវត្តន៍នេះបន្ត ។
-  បង្ហាញកសិករពីបច្ចេកទេសដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការរៀបចំដី ការលើរង ការគ្របរង ការធ្វើទ្រើង 
និងការតម្លើងប្រព័ន្ធស្រោចស្រព្វដំណាំ។
• សកម្មភាព
- ធ្វើការណែនាំខ្លួន បង្ហាញពីគោលបំណង រំលឹកកសិករឲ្យស្គាល់ពីឈ្មោះគម្រោង ម្ចាស់ឧបត្ថម្ភគម្រោង សារៈប្រយោជន៍ការបង្កើតគម្រោង ទិសដៅរបស់គម្រោង ។
- រំលឹកមេរៀនដែលបានរៀនកន្លងមក
- បង្ហាញកសិករពីបច្ចេកទេសដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាការរៀបចំដី ការលើរង ការគ្របរង ការធ្វើទ្រើង ការធ្វើរោងដំបូលប្លាស្ទិក។
- បង្ហាញពីការតម្លើងប្រព័ន្ធស្រោចស្រព្វ សារៈប្រយោជន៍នៃប្រព័ន្ធស្រោចស្រព្វដែលធ្វើអោយចំណេញកម្លាំងពលកម្ម និងពេលវេលា 
- បង្ហាញពីការជ្រើសរើសដំណាំដែលសមស្របតាមលក្ខខណ្ឌអាកាសធាតុ ដែលនៅតំបន់ដាំដុះ 
 - បង្ហាញកសិករពីរដំណាំដែលមានតម្រូវការទីផ្សារ អាចលក់បានតម្លៃខ្ពស់ ។
- បង្ហាញពីការកត់ត្រា និងវិភាគចំណូល និងចំណាយ។
- វាយតម្លៃក្រុមកសិករ
• លទ្ធផល
ជាលទ្ធផលកសិករមានការចាប់អារម្មណ៍ចំពោះបច្ចេកទេសដាំដុះបន្លែ និងទទួលបានចំណេះដឹង និងបទពិសោធន៍ពីបច្ចេកទេសថ្មីៗ ដែលជួយអោយកសិករកែលម្អផលិតកម្ម និងមានផលិតផលដែលមានគុណភាពល្អសម្រាប់លក់នៅលើទីផ្សារ និងអាចបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារបាន។

ចំនួនអ្នកចូលទស្សនា
Flag Counter