នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក ឡឹក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អេត វណ្ណនី ប្រធានការិយាល័យផែនការ គណនេយ្យ បានចូលកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រាប់មើលថែ និងតម្រង់ទិសអនុវត្តកម្មវិធី ASPIRE និងគម្រោង S-RET នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដែលរៀបចំដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE ជាគណៈអធិបតី។
ក. សមាសភាពអញ្ជើញចូលរួម
១. ក្រុមការងារលេខាធិការដ្ឋានASPIRE
២. ក្រុមការងារនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ
៣. ក្រុមការងារនាយកដ្ឋានផែនការ ស្ថិតិ
៤. ក្រុមការងារ IFAD
៥. ក្រុមការងារគម្រោង S-RET
៦. តំណាងអគ្គនាយកដ្ឋានកសិកម្ម
៧. តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៨. តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម
៩. តំណាងសាលាជាតិកសិកម្មព្រែកលៀប
១០. តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង២៤
៥. អ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានអ្នកចូលរួមសរុប ប្រមាណ ១៣០នាក់។
ខ. គោលបំណងសំខាន់នៃអង្គនេះគឺ
ផ្តល់ការណែនាំ និងតម្រង់ទិសអំពីការអនុវត្តកម្មវិធីASPIRE ដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គោលដៅទាំង២៤។
គ. សកម្មភាព
ក្នុងឱកាសបើកអង្គសិក្ខាសាលានេះ ឯកឧត្តម មាស ពិសិដ្ឋ បានមានមតិស្វាគមន៍ចំពោះគណៈអធិបតី និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះផងដែរ និងបានចាត់ឲ្យក្រុមការងាររបស់IFAD ឡើងធ្វើបទបង្ហាញទាក់ទងនឹងបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សម្រាប់មើលថែ និងតម្រង់ទិសអនុវត្តកម្មវិធី ASPIREរួមមាន៖
១. ដំណើរការពិគ្រោះ និងពិនិត្យឡើងវិញនូវគោលនយោបាយផ្សព្វផ្សាយកសិកម្ម
២. សិក្សាពីប្រភពហិរញ្ញប្បទានអនាគត់សម្រាប់ផ្សព្វផ្សាយកសិកម្ម
៣. រៀបចំ ឬកែលម្អសូចនាករ សម្រាប់ថវិកម្មវិធី
៤. ស្រង់ព័ត៌មានស្តីពីលក្ខណៈនៃក្រុមកសិករ
៥. ការបង្កើតបណ្តាញនៃក្រុមកសិករ ឬបណ្តុំអាជីវកម្ម
៦. វិធីសាស្រ្តបណ្តុំអាជីវកម្មរួម
៧. ការស្រង់ទិន្នន័យ M & E និង MIS នៅខេត្តគោលដៅថ្មី
៨. ភ្ជាប់ក្រុមហ៊ុនដែលគាំទ្រដោយគម្រោងS-RET ជាមួយបណ្តុំអាជីវកម្ម
៩. ប្រើប្រាស់ MIS សម្រាប់កំណត់ភាពត្រួតគ្នានៃអ្នកទទួលផល
៩. បកប្រែលទ្ធផលនៃការសិក្សាអំពីករណីផ្សេងៗជាភាសាខ្មែរ ហើយចែករំលែក
១០. រៀបចំផែនការលទ្ធកម្ម ដោយប្រើប្រាស់វិធីសាស្រ្ត លទ្ធកម្ម និងតម្រូវការត្រួតពិនិត្យមិន និងក្រោយកិច្ចលទ្ធកម្ម ឱ្យស្របនឹងសេចក្តីដែលមានចែងក្នុងលិខិតជូនអ្នកខ្ចី
១១. ជំរុញពន្លឿនដំណើរការជ្រើសរើសសេវាកម្មកិច្ចសន្យាជួលអ្នកក្រៅ និងមានចំណុចផ្សេងៗជាច្រើនទៀត ដែលក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិ បានផ្តល់ជាអនុសាសន៍ និងជាជំនួយស្មារតីក្នុងការអនុវត្តគម្រោង។
សូមបញ្ជាក់ជូនថា រាល់ចំណុចទាំងអស់ខាងលើ និងចំណុចផ្សេងៗទៀត ក្រុមការងារលេខាធិការដ្ឋានASPIRE នឹងរៀបចំកិច្ចប្រជុំពិភាក្សាម្តងទៀតឲ្យកាន់តែយល់ច្បាស់ និងកែសម្រួលការងារមួយចំនួនឲ្យកាន់ប្រសើរឡើងជាងមុនគឺនៅថ្ងៃទី២៤ ដល់ ថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។
ឃ. លទ្ធផលសម្រេចបាន
ក្រោយពីបានចូលរួមកិច្ចប្រជុំរួចមក យើងខ្ញុំទទួលបានលទ្ធផលដូចខាងក្រោម÷
- ស្វែងយល់បន្ថែមលើការងារអនុវត្តគម្រោងASPIRE ដែលក្រុមការងារបេសកកម្មរបស់មូលនិធិអន្តរជាតិបានតម្រង់ទិស ដល់ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ និងក្រុមការងារលេខាធិការដ្ឋានASPIRE។