សិក្ខាសាលាស្តីពី "ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា០៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤
ចេញ​ផ្សាយ ២២ តុលា ២០១៩
165

ថ្ងៃចន្ទ ៨រោច  ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១  ខែតុលា ឆ្នាំ២០១៩ 
ការិយាល័យផែនការ-គណនេយ្យរួមមាន ៖  លោកស្រី  ហម  កញ្ចនា  អនុប្រធានការិ.ផែនការ-គណនេយ្យ  កញ្ញា ភួន លក្ខិណា កញ្ញា  ហ៊ា  ជីន  និងលោក ប៉ិត ឆោម បានចូលរួមសិក្ខាសាលាស្តីពី "ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា០៩ខែ  និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤  របស់រដ្ឋបាលកណ្តាល  និងមន្ទីរកសិកម្ម  រុក្ខាប្រមាញ់   និង នេសាទ រាជធានី   ខេត្ត"  ក្រោមអធិបតីភាព  ឯកឧត្តម  ហៃ  រស្មី  អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់   និង នេសាទ  នៅសណ្ឋាគារ  តារា  អ៊ែផត  រាជធានីភ្នំពេញ   ។  អង្គសិក្ខាសាលានេះមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពថ្នាក់កណ្តាល ទាំង  ២០អង្គភាព  និងតំណាង មន្ទីរកសិកម្ម  រុក្ខាប្រមាញ់   និង  នេសាទរាជធានី  ខេត្តទាំង  ២៥  ទូទាំងរាជធានីខេត្ត   ដែលមានសិក្ខាកាមចំនួន   ១៦០នាក់ ។ ជាកិច្ចចាប់ផ្តើម លោក ស្រី គង់់ សុធីរី ជាប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ មានមតិស្វាគមន៍  និងបានបង្ហាញពីលទ្ធផលរួមនៃការអនុវត្តចំណូល-ចំណាយថវិកា ០៩ខែ ឆ្នាំ២០១៩ រួមមាន លទ្ធផលអនុវត្តចំណូលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជាង៩០%  ចំណែកមន្ទីរកសិកម្ម រាជធានី ខេត្ត បានជាង១០០%  រីឯការអនុវត្តចំណាយវិញ របស់ក្រសួង បាន៧៥%  និងមន្ទីរ រាជធានីខេត្ត បានពី៦៨%-៦៩% ។ ជាកិច្ចបន្ទាប់ ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានមតិស្វាគមន៍ និងថ្លែងសន្ទរកថា បើកអង្គសិក្ខាសាលា  ក្នុងនោះ ឯកឧត្តម បានកោតសរសើរពីការអនុវត្តថវិកាកម្មវិធីរបស់ក្រសួង ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងរយះពេល៥ឆ្នាំនេះ គឺមានដំណើរយ៉ាងល្អ និងទទួលបានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះទៀត ឯកឧត្តម បានជំរុញអោយអង្គភាពអនុវត្តថវិកាកម្មវិធីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការរៀបចំរបាយការណ៍ចំណូល-ចំណាយ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ  ប្រសិទ្ធភាពនៃការអនុវត្តចំណូល-ចំណាយ និងការកែតម្រូវចំណុចខ្វះខាត។

+សកម្មភាពនៃសិក្ខាសាលានេះរួមមាន  ៖
-ការបង្ហាញពីសារាចរណែនាំ ពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបអនុវត្តថ្នាក់ជាតិឆ្នាំ២០១៩។
-ការបង្ហាញពីការអនុត្តចំណូល-ចំណាយថវិការ០៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី០៤ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រាជធានី ខេត្ត។
-ការបង្ហាញពីការអនុវត្តលទ្ធកម្មការងារលទ្ធកម្មសាធារណៈ០៩ខែនិងទិសដៅបន្ត សម្រាប់ត្រីមាសទី០៤ របស់រដ្ឋបាលថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រាជធានី ខេត្ត។
-ការបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តថវិកាកម្មវិធីរយះពេល០៩ខែ ឆ្នាំ២០១៩។
-ការបង្ហាញពីការអនុវត្តចំណូល-ចំណាយ០៩ខែឆ្នាំ២០១៩ និងរបាយការណ៍សម្មិទ្ធកម្ម និងបញ្ហាប្រឈមរបស់អគ្គនាយកដ្ឋានកសិកម្ម។

+លទ្ធផល
-បានដឹងពីសារាចរណែនាំមួយចំនួនទាក់ទងការអនុវត្តចំណូល-ចំណាយ
-បានដឹងបន្ថែមពីរបាយការណ៍អនុវត្តចំណូល-ចំណាយ និងរបាយការណ៍សម្មិទ្ធកម្ម
-បានដឹងពីរបាយការណ៍អនុវត្តផែនការលទ្ធកម្មសាធារណៈ៕

ចំនួនអ្នកចូលទស្សនា
Flag Counter