វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទីជម្រាល ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ការគ្របគ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ២២ តុលា ២០១៩
190

ថ្ងៃច័ន្ទ០៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក សុខ លីដា ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និង លោក មាន ម៉ិក អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទីជម្រាល ការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) ការគ្របគ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ នៅខេត្តព្រះវិហា ដែលរៀបចំឡើងដោយអង្គការ actionaid ដែលមានសិក្ខាកាមចូលរួមមកពីមន្ទីរពាក់ព័ន្ធ អង្គការដៃគូ អជ្ញាធរ ក្រុងស្រុក  សង្កាត់ ឃុំគោលដៅ សរុបចំនួន ៤៥នាក់ ស្ត្រី០៩នាក់ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង សកម្មភាព  និងលទ្ធផលសម្រេចបានដូចខាងក្រោម៖ 
+ គោលបំណង 
_ ដើម្បីបង្កើនភាពធនរបស់សហគមន៍នៅកម្ពុជាដែលប្រឈមនិងគ្រោះថ្នាក់ និងគ្រោះមហន្តរាយជាច្រើន 
_ដើម្បីធ្វើអោយប្រសើឡើងនូវមធ្យបាយសម្រាប់ប្រជាជនងាយរងគ្រោះនៅកម្ពុជា ដើម្បីទទួលបាននូវព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ  ស្តីពីការប្រកាសអោយដឹងមុនពីគ្រោះទឹកជំនន់ និងគ្រោះរាំស្ងួតជាដើម ។ 
_ ពង្រឹងសមត្ថភាពស្ថប័នផ្សេងៗនៅកម្ពុជា ក្នុងការគ្របគ្រងធនធានទឹកលើដី និងក្រោមដី អោយកាន់តែមានប្រសិទ្ធភាព សម្រាប់ការរៀបចំផែនការជាមុន និងគាំទ្រដល់ប្រជាជនងាយរងគ្រោះ ។ 
+ សកម្មភាព 
_ មតិចំណាប់អារម្មណ៍ និងបើកកម្មវិធីវគ្គបណ្តុះបណ្តាលលោកយ លោក ឈុន ប៊ុនថេង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហា 
_ ការណែនាំខ្លួនរបស់សិក្ខាកាម
_ ការរំពឹងទុករបស់សិក្ខាកាមក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាល 
_ ការធ្វើតេសសាកល្បងចំណេះដឹងមុនចាប់ផ្តើមវគ្គបណ្តុះបណ្តាល 
_ ការធ្វើបទបង្ហាញរបស់លោកស្រី  អ៊ីន សម្ផស្ស តំណាងអង្គការ ationaid លើប្រធានបទ៖ 
១) ទស្សនទាន  និងវាយស័ព្ទ នៃការគ្របគ្រងគ្រោះមហន្តរាយ 
  _ ការបែងចែកក្រុមពិភាក្សាលើការផ្គូផ្គងពាក្យ និងអត្តន័យ ខ្លឹមសារបស់វាយស័ព្ទនីមួយៗ 
    _ គ្រោះមហន្តរាយ 
    _ ការឆ្លើយតប
    _ ការស្តារឡើងវិញ
    _ ការកាត់បន្ថយ
    _ ការការពារ
    _ ការត្រៀមរៀបចំ 
    _ មុខសញ្ញាគ្រោះថ្នាក់ 
    _ ភាពងាយរងគ្រោះ 
    _ ហានិភ័យគ្រោះមហន្តរាយ 
    _ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ 
    _ ភាពធន 
២) ខួប/វដ្តនៃការគ្របគ្រងគ្រោះមហន្តរាយ 
    _ គ្រោះមហន្តរាយ
    _ ការឆ្លើយតប
    _ ការស្តាឡើងវិញ និងកសាងឡើងវិញ 
    _ ការអភិវឌ្ឍន៍
    _ ការការពារ 
    _ ការកាត់បន្ថយ
    _ ការត្រៀមបង្ការ 
៣) ទស្សនទាន និងគោលគំនិតនៃការប្រែប្រួលអាកាសធាតុ 
     _ ការប្រែប្រួលអាកាសធាតុ
     _ មូលហេតុ  និងផលប៉ះពាល់
     _ ការបន្សាំ
+ លទ្ធផលសម្រេចបាន 
ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញរបស់អ្នកគ្រូឧទេស  ក្រុមពិភាក្សា  និងការចែករំលែកនូវបទពិសោធពីសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល រួចមកសិក្ខាកាមទទួលបាននូវការយល់ដឹងថ្មីៗជច្រើនដូចខាងក្រោម៖ 
_ យល់ដឹងពីទស្សនទាន និងវាយស័ព្ទនៃការគ្របគ្រងគ្រោះមហន្តរាយ 
_ យល់ដឹងពីទស្សនទាន និងគោលគំនិតនៃការប្រែប្រួលអាកាសធាតុ 
_ យល់ដឹងពីខួប/ វដ្ត នៃការគ្របគ្រងគ្រោះមហន្រាយ។

ចំនួនអ្នកចូលទស្សនា
Flag Counter