បង្ហាញពីឧបករណ៍ ដាំដើមដំឡូងមីស្វ័យប្រវត្តិ ប្រារព្វធ្វើនៅភូមិតាម៉ា ឃុំ បេង ស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ២២ តុលា ២០១៩
304

ថ្ងៃ សៅរ៍៦ រោច ខែ អស្សុជ  ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩
+ការិយាល័យគ្រឿងយន្តកសិកម្ម
-លោក ស៊ុន មីន ប្រធានការិយាល័យ
-លោក សេ សុហេង មន្ត្រីការិយាល័យ កសិកម្មស្រុកបន្ទាយអំពិលចូលរួមជាមួយក្រុមហ៊ុនគូប៊ូតាkubotaដើម្បីធ្វើការជួបជុំអតិថិជនប្រើប្រាស់ផលិតផលគូប៊ូតាសម្រាប់ធ្វើការផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្មនិងឧបករណ៍កសិកម្មដាំដើមដំឡូងមីស្វ័យប្រវត្តិ។ដោយមានអ្នកចូលរួមសរុបចំនួន ១៣១ នាក់ស្រី៦៣ នាក់ នៅភូមិ ពោធិចាស់ ឃុំ បេង ស្រុកបន្ទាយអំពិល ។មានការសហការ
ល្អជាមួយអជ្ញាធរមូលដ្ឋាន ៖
-លោក ឆាង  សារុន មេឃុំ បេង
-លោក  ស៊ុន  ម៉ម  មេភូមិ ពោធិចាស់
 -លោក ហឿន ហួត មេភូមិ ពោធិសែនជ័យ
 -លោក កើត សារុន  មេភូមិ ត្រពាំងស្វាយ
+គោលបំណង
ក្រុមហ៊ុនគូប៊ូតាធ្វើការផ្សព្វផ្សាយពីម៉ាស៊ីនកសិកម្ម និងឧបករណ៍កសិកម្មទៅដល់
 អតិថិជនគោលដៅ ដើម្បីបំពេញសេចក្តី ត្រូវការរបស់កសិករ សម្រាប់ប្រើប្រាស់
ពន្លឿនការងារកសិកម្ម ចំណេញវេលា ថវិកា និង ទាន់តម្រូវការទីផ្សារ ។
+បច្ចេកទេសប្រើប្រាស់គ្រឿងយន្ត
១.បានជួយផ្សព្វផ្សាយឱ្យកសិករមុននឹងប្រើប្រាស់គ្រឿងម៉ាស៊ីនឱ្យគោរពបច្ចេកទេសការ ណែនាំពីរោងចក្រឬហាងលក់គ្រឿងយន្ត ។
២.បានផ្សព្វផ្សាយដល់កសិករហាមធ្វើការច្នៃ បន្ថែមលើគ្រឿងចក្រ ។
៣.បានផ្សព្វផ្សាយដល់កសិករកុំឱ្យប្រើប្រាស់គ្រឿងបន្លាស់ក្លែងក្លាយ ។
+ចំពោះការធានាត្រាក់ទ័រលើ
     -ប្រអប់លេខត្រាក់ទ័រ
     -ម៉ាស៊ីនត្រាក់ទ័រ
     -ការធានាពេលទិញ១៥០០ម៉ោង ឬ១៥ខែ ។
+សេវាកម្មក្នុងការធានា ត្រួតពិនិត្យបីដង
     -ខែទី១ ខែទី៥ និងខែទី១២ ។
+កន្លែងអត់ធានាលើត្រាក់ទ័រ
-ម៉ាស៊ីនផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ
-ការកែច្នៃបន្ថែមលើម៉ាស៊ីន
-ការគ្រោះថ្នាក់ផ្សេងៗ
-គ្រឿងជ័រភ្ជាប់ជាមួយត្រាក់ទ័រ ។
+លទ្ធផល
-អ្នកបានចាប់យល់ដឹងពីកម្មវិធីចំនួន៩០%
-អ្នកចាប់អារម្មណ៍ពីកម្មវិធីចំនួម៧៥%
-អ្នកមានចំណាប់អារម្មណ៍ចង់ទិញគ្រឿង ចក្រកសិកម្មចំនួន០៣% ។

ចំនួនអ្នកចូលទស្សនា
Flag Counter