វេទិកាកសិករថ្នាក់ជាតិលើកទី៨ ស្ដីពី៖ លើកកម្ពស់ការចូលរួមដៃគូពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើកវិស័យកសិកម្ម នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ
ចេញ​ផ្សាយ ១៧ តុលា ២០១៩
200

ថ្ងៃពុធ ០៣រោច  ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កញ្ញា ស៑ា សុភី មន្ត្រីអនុវត្តគម្រោងឈេន បានសម្របសម្រួលកសិករតំណាងបណ្ដុំអាជីវកម្មបន្លែចូលរួម វេទិកាកសិករថ្នាក់ជាតិលើកទី៨ ស្ដីពី៖ លើកកម្ពស់ការចូលរួមដៃគូពហុភាគី ដើម្បីឲ្យកសិករមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើកវិស័យកសិកម្ម នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយការអញ្ជើញចូលរួមពី ស្ថាប័នរាជរដ្ឋាភិបាល, ផ្នែកឯកជន, វិស័យធនាគារ, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិឌ្ឍន៍, សហគមន៍កសិកម្ម, តំណាងកសិករ រួមនឹងស្រ្ដីជាកសិករឆ្នើម និងគ្រឹះស្ថានឧត្តមសិក្សា សរុបចំនួន៣០០នាក់។

  • គោលបំណង

១/ លើកកម្ពស់នូវបរិយាកាសវិស័យធុៈកិច្ចដោយមានការចូលរួមពហុភាគី ដើម្បីផ្ដល់ផលប្រយោជន៍ជូនកសិករ និងសហគមន៍កសិកម្ម

២/ ជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ដើម្បីគាំទ្រកសិករ សហគមន៍កសិកម្ម ពិសេសស្រ្ដីឲ្យពួកគាត់មានឱកាសកាន់តែច្រើនឡើងក្នុងការទទួលបានទឹក ទុន និងទីផ្សារ

៣/ ពង្រឹងកិច្ចសហការ និងភាពជាដៃគូ រវាងកសិករ, សហគមន៍កសិកម្ម, វិស័យឯកជន, ស្ថាប័នរាជរដ្ឋាភិបាល, អង្គការសង្គមស៊ីវិល, និងដៃគូអភិវឌ្ឍន៍។

  • សកម្មភាព

- សុន្ទរកថាស្វាគមន៍របស់ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល និងតំណាងឲ្យគណៈគម្មាធិការៀបចំកម្មវិធី

- សុន្ទរកថាគន្លឹះរបស់ លោក មួង ស៊ីដេត តំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD

- សុន្ទរកថាគន្លឹះ របស់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

- សុន្ទរកថាបើក ដោយលោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្រ្ដីឆ្នើម.

 - កិច្ចពិភាក្សាពីវាគ្មិនកិត្តយស លើកប្រធានបទ៖ ការចូលរួមរបស់ពហុភាគីក្នុងធុរៈកិច្ច ដើម្បីជួយកសិករមានលទ្ធភាពទទួលបានទឹកសម្រាប់កសិកម្ម ។

  • ពេលរៀល

  បានទស្សនកិច្ចសិក្សានៅមជ្ឍមណ្ឌលប្រមូលផ្ដុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ដោយបានសិក្សាពីការប្រមូលផ្ដុំបន្លែ, ការលាងសម្អាតបន្លែ, ការត្រួតពិនិត្យគុណភាព (ធ្វើតេសរកសារធាតុពុល) ការស្ដុកទុក និងការវេចខ្ចប់បន្លែ. ព្រមទាំងបានពិភាក្សាពិស្ដុងដាសុវត្ថិភាព ដែលក្រុមហ៊ុនភូមិកសិកម្មធម្មជាតិប្រមូលទិញពីបណ្ដុំអាជីវកម្ម។

  • ពេលល្ងាច

  បានសិក្សាពីការផ្គត់ផ្គងបន្លែរបស់កសិករ អាជីវករខ្លះៗនៅផ្សារដើមគរ ដោយសាកសួរព័ត៌មានពីប្រភពបន្លែនាំចូល ការចែកចាយបន្លែ, តម្លៃទិញចូល និងលក់ចេញ  រួមនិងការផលិតរបស់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter