មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេសមុននឹងក្រោយពេលប្រមូលផលបន្លែ និងធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករនឹងអ្នកលក់សម្ភារកសិកម្ម នៅក្រុងសំរោង
ចេញ​ផ្សាយ ១៧ តុលា ២០១៩
309

ថ្ងៃពុធ ០៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោក មាន ម៉ិក មន្ត្រីអនុវត្តគម្រោងឈេន បានចុះបណ្តុះបណ្តាលបច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផលបន្លែ  នឹងធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករ និងអ្នកលក់សម្ភារកសិកម្ម នៅក្រុងសំរោង របស់កសិករដាំបន្លែអាជីពនៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ដែលមានកសិករចូលរួមសរុបចំនួន ១៥នាក់ ស្រ្តី ០៩នាក់ ដែលមានសកម្ម  ភាព និងលទ្ធផលសម្រេចបានដូចខាង  ក្រោម៖

+ សកម្មភាព

- បង្ហាញពីបច្ចេកទេសប្រមូលផល  និងក្រោយពេលប្រមូលបន្លែ

- សុវត្ថភាព និងគុណភាពបន្លែ

- ការវេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូន

- ការពិភាក្សាក្រុមលើចំណុចច្រកទ្វាសេដ្ឋកិច្ច ។

- បង្ហាញពីវិធីសាស្ត្រស្តុកទុកបន្លែដោយប្រើទូប្រព័ន្ធចំហាយត្រជាក់ (ECS )  Evaporation Cooling System

- បានធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករដាំបន្លែ ទៅនឹងអ្នកលក់ធាតុចូលកសិកម្មនៅក្រុងសំរោងមាន៖

១- ប៉ា គាវ (០៩៧៩៦៩៧៩៩៨)

២- សម្បត្តិ ដាវី (០៨៨៦៦០៦០៦០)

៣- ផូ ម៉េងអ៊ី(០៩៧៩៩៩៣៩១១)

+ លទ្ធផលសម្រេចបាន

ក្រោយពីបានធ្វើបទបង្ហាញ និងពិភាក្សាក្រុមរួចមក កសិករបានយល់ដឹងនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

- កសិករយល់ដឹងពីវិធីសាស្រ្តប្រមូលផល និងក្រោយពេលប្រមូលផល

- យល់ដឹងពីសុវត្ថភាព និងគុណភាពបន្លែ

- យល់ដឹងពីវិធីសាស្ត្រនៃការវេចខ្ចប់ ស្តុកទុក និងដឹកជញ្ជូនបន្លែទៅកាន់ទីផ្សា

- យល់ដឹងពីអត្ថប្រយោជនៃការស្តុកទុកបន្លែដោយប្រើទូប្រព័ន្ធចំហាយត្រជាក់ (ECS)

- កសិករយល់ដឹងពីច្រកទ្វាសេដ្ឋកិច្ច លើផលិតកម្មដំណាំបន្លែ

- និងបានធ្វើការផ្សាភ្ជាប់ទីផ្សារវាងកសិករដាំបន្លែ ទៅនឹងអ្នកលក់ធាតុចូលកសិកម្ម ដែលពួកគាត់បានស្គាល់ពីមុនមក ។

- សម្រាប់កសិករនៅភូមិអូរឫស្សី គ្រោងនឹងដាំបន្លែនៅក្នុងដើមខែវិច្ឆិកាខាងមុខនេះ (បន្លែស្លឹក) ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter