ការិយាល័យកៅស៊ូ បានចូលរួមជាមួយក្រុមការងារអគ្គនាយដ្ឋានកៅស៊ូចុះពិនិត្យតាមដាន ការអនុវត្តផែនការ កម្មវិធីវិនិយោគកៅស៊ូ នៅក្នុងស្រុកត្រពាំងប្រាសាទ
ចេញ​ផ្សាយ ១៧ តុលា ២០១៩
201

នៅថ្ងៃ ពុធ  ៣រោច  ខែអស្សុជ  ឆ្នាំ កុរ  ឯកស័ក្តិ  ព.ស ២៥៦២៣ ត្រូវ នឹងថ្ងៃ ទី ១៦  ខែ តុលា ឆ្នាំ ២០១៩ ការិយាល័យកៅស៊ូ បានចូលរួមជាមួយក្រុមការងារអគ្គនាយដ្ឋានកៅស៊ូចុះពិនិត្យតាមដាន ការអនុវត្តផែនការ កម្មវិធីវិនិយោគកៅស៊ូ និង វាយតម្លៃលទ្ធផលសម្រេចបានរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចក្នុងវិស័យកៅស៊ូ របស់ក្រុមហ៊ុន តៃនិញ សៀមរាបអភិវឌ្ឍន៍កៅស៊ូ និងក្រុមហ៊ុន បេសរ៉ូយ៉ាល់ ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ដែលមាន៖

-ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូចំនួន ០៦រូប ដឹកនាំដោយលោក អ៊ុង មេសា អនុប្រធាននាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងស្ថិតិ នៃអគ្គនាយកដ្ឋានកៅស៊ូ

-តំណាងក្រុមហ៊ុនតៃនិញ សៀមរាបអភិវឌ្ឍន៍កៅស៊ូ ចំនួន ៣រូប

+សកម្មភាព

១.ពិនិត្យលើវឌ្ឍនភាពរបស់ក្រុមហ៊ុន

២.ត្រួតពិនិត្យវាយតម្លៃការដាំដុះ និងការប្រមូលផល

៣.ជម្រុញការរៀបចំរបាយការណ៍របស់ក្រុមហ៊ុនដើម្បីផ្ញើរជូនអគ្គនាយកដ្ឋានកៅស៊ូ

៤.ពិភក្សារពីរដំណើរការវិនិយោគរបស់ក្រុមហ៊ុន

៥.ចុះពិនិត្យផ្ទៃដីចំការកៅស៊ូដែលបានប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter