ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មស្រុកបន្ទាយអំពិលបានចុះផ្សព្វផ្សាយ ពីជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី នៅស្រុកបន្ទាយអំពិល
ចេញ​ផ្សាយ ១៧ តុលា ២០១៩
229

 

ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយការិយាល័យកសិកម្មស្រុកបន្ទាយអំពិលបានចុះផ្សព្វផ្សាយ ពីជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី និងវិធានការគ្រប់គ្រងការរាតត្បាតដល់សហគមន៍កសិកម្មគោកឪឡោក  នៅភូមិគោកឪឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ដោយមានកសិករចូលរួមចំនួន៣០នាក់ ស្រី២១នាក់។

++ គោលបំណង

ការផ្សព្វផ្សាយនេះក្នុងគោលបំណងឲ្យកសិករយល់ដឹងពី៖

- លក្ខណសំគាល់ខ្លះៗពីជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី (CMD)

- ផលប៉ះពាល់នៃជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី

- ភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី

- វិធានការគ្រប់គ្រងការរាតត្បាតជំងឺម៉ូសាអ៊ិច

++ សកម្មភាព

 លោកស្រី ហម សុគន្ធា និងលោកចន ផល្លីន បានបង្ហាញពីគោលបំណង និងបង្ហាញពី៖

- ប្រភពជំងឺម៉ូសាអ៊ិច និងបច្ចុប្បន្នភាព

- រោគសញ្ញានៃជំងឺលើសំណាំដំឡូងមី

- ផលប៉ះពាល់នៃជម្ងឺម៉ូសាអ៊ិចលើដំណាំដំឡូងមី

- បង្ហាញពីភ្នាក់ងារចម្លងជំងឺម៉ូសាអ៊ិច

- វិធានការគ្រប់គ្រងភ្នាក់ងារចម្លងជំងឺ

- យល់ដឹងពីប្រភេទពូជដំណាំដំឡូងមីដែលធន់នឹងជំងឺម៉ូសាអ៊ិច។

- ក្រោយការបង្ហាញកសិករបានលើកឡើងថា បច្ចុប្បន្នដំឡូងរបស់ពួកគាត់កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតពីជំងឺនេះម៉ូសាអ៊ិចតិចតួច ។

++ លទ្ធផល

  -បន្ទាប់ពីការផ្សព្វផ្សាយ កសិករមានការពេញចិត្ត និងទទួលយកនូវបទពិសោធន៍ថ្មីៗពីការការពារទប់ស្កាត់ការរាតត្បាតជំងឺម៉ូសាអ៊ិចលើដំឡូងមី។

   - បានដឹកនាំកសិករចុះពិនិត្យផ្ទាល់ក្នុងចំការ ដោយមើលពីល្ខណៈនៃការបំផ្លាញ រុយស ពង ដង្កូវ និងវាយតម្លៃ និងវាយតម្លៃចំការដំឡូងដែលកើតជំងឺម៉ូសាអ៊ិច។

ចំនួនអ្នកចូលទស្សនា
Flag Counter